សមាជិកសភាបោះក្តីសង្ឃឹមទៅលើជួរថ្នាក់ដឹកនាំនៃអាណត្តិថ្មី

Chia sẻ
(VOVWORLD) - នៅសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ នឹងពង្រឹងមុខតំណែងដឹកនាំស្របតាមច្បាប់។ 
សមាជិកសភាបោះក្តីសង្ឃឹមទៅលើជួរថ្នាក់ដឹកនាំនៃអាណត្តិថ្មី - ảnh 1សមាជិកសភា Do Duc Duy 

នៅខាងក្រៅរដ្ឋសភា សមាជិក សភារដ្ឋសភាជឿជាក់ថា ថ្នាក់ដឹកនាំថ្មីនឹងបំពេញភារកិច្ចដែលត្រូវបានបក្សរដ្ឋនិងប្រជាជនជឿទុកចិត្តនិងប្រគល់ជូន។ សមាជិកសភា Do Duc Duy មកពីគណៈប្រតិភូ Yen Bai បានចាត់ទុកថា ជួរថ្នាក់ដឹកនាំរដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦ ត្រូវបានរៀបចំយ៉ាងយកចិត្តទុក ដាក់និងហ្មត់ចត់ ចាប់តាំងពីការត្រៀមរៀបចំ កម្មាភិបាលសម្រាប់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ លោកបានលើកឡើងថា៖ “យើងបោះក្តីសង្ឃឹមលើភាពឈ្លាសវៃរបស់សមាជិកសភា នឹងមានការពិភាក្សា ការមូលមតិគ្នាខ្ពស់ក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់រដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦។ យើងជាសមាជិកសភា យើងជឿជាក់យ៉ាងមុតមាំជាមួយនឹងការរំពឹងទុកខ្ពស់និងប្រាកដថា ជួរថ្នាក់ដឹកនាំរបស់រដ្ឋសម្រាប់អាណត្តិ ២០២១-២០២៦ នឹងទទួលបានជោគជ័យនូវរាល់ភារកិច្ចដែលបក្សរដ្ឋនិងប្រជាជនជឿជាក់ប្រគល់៕

ប្រតិកម្មទៅវិញ