សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ធ្វើ​​សច្ចាប្រណិ​ធានចូលកាន់តំណែង

Chia sẻ
(VOVWORLD) - ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ 
សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ធ្វើ​​សច្ចាប្រណិ​ធានចូលកាន់តំណែង - ảnh 1ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ 

កាលពីរសៀលម្សិលមិញ (ថ្ងៃទី ២១ សីហា) នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ សមាជិករដ្ឋសភានីតិកាលទី៧ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១២៥រូប បាន សច្ចាប្រណិធានចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលជិតមួយខែបន្ទាប់ពីការបោះឆ្នោតសកលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា។ ក្នុងពិធីសច្ចាប្រណិធាន សមាជិករដ្ឋសភាទាំងអស់បានប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ សមាជិករដ្ឋសភាបានសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្សពួក ឬសម្រាប់ ភាគីរៀងៗខ្លួនឡើយ។ សមាជិករដ្ឋសភាប្ដេជ្ញាការពារជានិច្ចឯករាជ្យភាពទាំងស្រុងនៃមាតុភូមិ អធិបតេយ្យភាពជាតិ សាមគ្គីភាពផ្ទៃក្នុង។ សមាជិករដ្ឋសភាប្ដេជ្ញារក្សាជានិច្ចអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញជាដាច់ខាតឲ្យជនណាមួយក៏ដោយ ដែលចប់ជ្រៀងជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ ព្រមទាំងតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សារជាតិផងដែរ៕

ប្រតិកម្មទៅវិញ