សមាជិករដ្ឋសភាទន្ទឹងរង់ចាំសម័យសួរដេញដោលនៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥

Chia sẻ

(VOVWORLD) - សម័យសួរ-ឆ្លើយសំណួរដេញដោល នៃសម័យប្រជុំលើកទី៤ រដ្ឋសភា វៀតណាមនីតិកាលទី១៥ ចាប់ផ្ដើមជាផ្លូវការនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ហើយនឹង បញ្ចប់នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ដោយផ្ដោតទៅលើបញ្ហាចំនួន៤ ក្រុម គឺ សំណង់ កិច្ចការមហាផ្ទៃ ព័ត៍មាននិងទូរគមនាគមន៍ អធិការកិច្ច។ 

សម័យសួរ-ឆ្លើយសំណួរ ដេញដោលត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុដើម្បីឱ្យម្ចាស់ឆ្នោតទូទាំង ប្រទេសបានតាមដានទស្សនា។ សម័យសួរ-ឆ្លើយសំណួរដេញដោល គឺជាសកម្មភាពមួយក្នុងចំណោមសកម្ម ភាពដែលសមាជិករដ្ឋសភា និងម្ចាស់ឆ្នោតទន្ទឹងរងចាំបំផុតក្នុងសម័យប្រជុំរដ្ឋសភាម្ដងៗ។ លោកស្រី Ho Thi Minh សមាជិការដ្ឋសភាខេត្ត Quang Tri បានចាត់ទុកថា៖
“ការជ្រើសរើសបញ្ហា៤ក្រុម មកសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកនេះ ត្រូវតែនិយាយថា ត្រឹមត្រូវនិងចំគោលដៅណាស់។ នោះគឺជាបញ្ហាដែលម្ចាស់ឆ្នោត យកចិត្តទុកដាក់យ៉ាងខ្លាំង។ មិនត្រឹមតែកិច្ចការសំណង់ កិច្ចការមហាផ្ទៃ ព័ត៌មាននិង ទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែផ្នែកអធិការកិច្ចនាពេលនេះ ក៏កំពុងរកឃើញនូវកំហិត និងចំណុចខ្វះខាតរបស់ស្ថាប័ន អង្គភាព សហគ្រាសក្នុងអភិបាលកិច្ច និងការអនុវត្ត ភារកិច្ចផងដែរ។ តួនាទីនៃអធិការកិច្ច និងការពិនិត្យកាន់តែមានសារសំខាន់”។
នៅចុងបញ្ចប់នៃសម័យសួរ-ឆ្លើយសំណួរដេញដោល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh នឹងបកស្រាយបំភ្លឺអំពីបញ្ហាពាក់ព័ន្ធ ហើយក៏ចូលរួម ឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ