វៀតណាមគាំទ្របណ្តា​ប្រទេសអាហ្រ្វិក ពង្រឹងតួនាទីក្នុងការដោះស្រាយបញ្ហា​ប្រឈម​ផ្នែក​សន្តិសុខនិងការអភិវឌ្ឍសកល

Pham Huan អ្នកឆ្លើយឆ្លងព័ត៌មាន VOV ប្រចាំនៅអាមេរិក
Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែឧសភា (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យពិភាក្សាលើប្រធានបទ "ពង្រឹងតួនាទីរបស់ទ្វីបអាហ្រ្វិកក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការអភិវឌ្ឍសកល" ក្រោមអធិបតីភាពរបស់ប្រទេស ម៉ូសំប៊ិក ដែលកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែឧសភា។ 

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ដើម្បីដោះស្រាយបញ្ហាសកល មិនអាចមើលរំលងតួនាទីនិងសំឡេងរបស់អាហ្វ្រិកបានទេ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមបានប្តេជ្ញាចិត្ត គាំទ្រកំណែទម្រង់គ្រប់ជ្រុងជ្រោយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជឿជាក់ថា ចាំបាច់ត្រូវបង្កើនចំនួនអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខ សម្រាប់បណ្តាប្រទេសអាហ្វ្រិក ដើម្បីធានាឲ្យសំឡេងរបស់អាហ្រ្វិកត្រូវបានស្តាប់ និងគោរព ជាពិសេសលើបញ្ហាទាក់ទងនឹងទ្វីបនេះផ្ទាល់; ត្រួតពិនិត្យ និងវាយតម្លៃយ៉ាងទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព និងទំនុកចិត្តរបស់ស្ថានបេសកកម្មនានា ព្រមទាំងធានាការគោរពចំពោះអធិបតេយ្យភាពនៃប្រទេសម្ចាស់ផ្ទះ ហើយត្រូវមានវិធីសាស្រ្តដ៏ទូលំទូលាយមួយ ដែលបណ្តាប្រទេសអាហ្វ្រិកជាមជ្ឈភាព ផ្តល់អាទិភាពលើការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ និងស្ថានភាពអភិវឌ្ឍន៍តិចតួច។

វៀតណាមគាំទ្របណ្តា​ប្រទេសអាហ្រ្វិក ពង្រឹងតួនាទីក្នុងការដោះស្រាយបញ្ហា​ប្រឈម​ផ្នែក​សន្តិសុខនិងការអភិវឌ្ឍសកល - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រភព៖ VNA

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសអាហ្វ្រិក តាមរយៈបណ្តាញសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងត្រីភាគី។ វៀតណាមក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការរក្សាសន្តិភាព សន្តិសុខ និងបង្កើតបរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាហ្វ្រិកផងដែរ៕

ប្រតិកម្មទៅវិញ