ជម្លោះ​ហាម៉ាស​-អ៊ីស្រាអែល៖ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារលើ​​ក្រុង Rafah ​បន្ទាប់​ពីសាលក្រម​របស់ ICJ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២៥ ឧសភា យន្តហោះចម្បាំង និងកម្លាំងកាំភ្លើងធំរបស់អ៊ីស្រាអែលបានវាយប្រហារលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបានច្រានចោលសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលតម្រូវឲ្យអ៊ីស្រាអែល ផ្អាកសកម្មភាពយោធាទាំងអស់នៅទីនេះ។ 

យោងតាមសាក្សី ការវាយប្រហារតាមជើងអាកាស ឬការបាញ់ផ្លោងបានកើតឡើងនៅក្នុងទីក្រុង Rafah ទីក្រុង Deir al-Balah នៅភាគកណ្តាលតំបន់ហ្គាហ្សា នៅទីក្រុងហ្គាហ្សា និងជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង។ ប៉ុស្តិ៍ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលក៏កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងប៉ាឡេស្ទីននៅក្នុងទីក្រុង Jenin នៅភាគខាងលិចទន្លេ Jordan ផងដែរ។ ទាហានអ៊ីស្រាអែលបច្ចុប្បន្ន កំពុងបិទផ្លូវក្នុងទីក្រុង និងជំរុំជនភៀសខ្លួននៅក្បែរនោះ។ មន្ទីរពេទ្យទាំងអស់ និងអគារសំខាន់ៗជាច្រើនត្រូវបានហ៊ុំព័ទ្ធ។

ជម្លោះ​ហាម៉ាស​-អ៊ីស្រាអែល៖ អ៊ីស្រាអែល​បន្ត​វាយ​ប្រហារលើ​​ក្រុង Rafah ​បន្ទាប់​ពីសាលក្រម​របស់ ICJ - ảnh 1ទាហានអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការយោធានៅក្នុងក្រុង Rafah តំបន់ហ្គាហ្សា ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

មុននោះ កាលពីថ្ងៃទី២៤ ខែឧសភា តុលាការ ICJ បានចេញសាលក្រមមួយ ដែលតម្រូវឱ្យអ៊ីស្រាអែល ផ្អាកសកម្មភាពយោធានៅទីក្រុង Rafah។ នេះត្រូវបានចាត់ទុកថា ជាសាលក្រមដ៏សំខាន់មួយដែលទំនងជានឹងបង្កើនសម្ពាធអន្តរជាតិលើអ៊ីស្រាអែលក្រោយរយៈពេលជាង ៧ ខែចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលនៅថ្ងៃដដែលនោះបានច្រានចោលសាលក្រមនេះ ដោយហេតុផលថាប្រតិបត្តិការយោធានៅទីក្រុង Rafah មិនគំរាមកំហែងដល់ជីវភាពរស់នៅរបស់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានោះឡើយ។

ឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃទី ២៦ ឧសភា បានវាយតម្លៃថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺផ្ទុយនឹងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ