សមាគមជនវៀតណាមAngola Cyprus រៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់ទង្វើចិនសមុទ្រខាងកើតវៀតណាម

Chia sẻ

(VOVworld) – នាថ្ងៃទី ១៨ ឧសភា សមាគមជនវៀតណាមនៅ Angola បានរៀបចំ ពិធីមិទ្ទិញនៅរដ្ឋធានី Luanda សំដៅប្រឆាំងជំទាស់ការដែលចិនដាកស្ថានីយ៍ខួងខុស

ច្បាប់នៅតំបន់​សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ព្រមទាំង ប្រមូលអំណោយជូនដល់យុទ្ធជនប៉ូលីសសមុទ្ររបស់វៀតណាមផងដែរ។
សមាគមជនវៀតណាមAngola Cyprus រៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់ទង្វើចិនសមុទ្រខាងកើតវៀតណាម - ảnh 1
សមាគមជនវៀតណាមនៅ Angola និង Cyprus រៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ១៨ ឧសភា សមាគមជនវៀតណាមនៅ Angola បានរៀបចំ ពិធីមិទ្ទិញនៅរដ្ឋធានី Luanda សំដៅប្រឆាំងជំទាស់ការដែលចិនដាកស្ថានីយ៍ខួង
ខុសច្បាប់នៅតំបន់​សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
ព្រមទាំង ប្រមូលអំណោយជូនដល់យុទ្ធជនប៉ូលីសសមុទ្ររបស់វៀតណាមផងដែរ។ ថ្លែងមតិក្នុងពិធីមិទ្ទិញ ប្រធានស្តីទីនៃសមាគមជនវៀតណាមនៅ Angola លោក
Pham Van Duc បានលើកច្បាស់ថា៖ សមាគមជនវៀតណាមនៅ Angola ប្រឆាំង
ជំទាស់​យ៉ាងខ្លាំងក្លានិងស្នើឲ្យភាគីចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 រួម
ជាមួយនាវា​គ្រប់ប្រភេទចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម ភ្លាមមួយរំពិច។ សមាគមជនវៀតណាមនៅ Angola ក៏បានស្នើឲ្យភាគីចិនប្រតិបត្តិតាម ច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញានៃ
អ​.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងស្តីពីការប្រតិបត្តិសំរាប់
ភាគីនានានៅសមុទ្រខាងកើត (DOC) ។ សមាគមជនវៀតណាមនៅ Angola ក៏បានអំពាវនាវឲ្យប្រជាជនចិននៅបណ្ដាប្រទេស អាហ្វ្រិកនិយាយរួមនឹង
សមាគមជនចិននៅ Angola និយាយដោយឡែកមានវិធានការ​សំដៅទប់ស្កាត់
សកម្មភាពរបស់ចិនដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងមិត្តភាពយូរអង្វែងរវាង
ប្រជាជននៃប្រទេសទាំង ២ វៀតណាម-ចិន។

នាថ្ងៃដ៏ដែល សមាគមជនវៀតណាមនៅសាធារណៈរដ្ឋ Cyprus បានរៀបចំការដង្ហែរ​ក្បួនសំដៅប្រឆាំងជំទាស់ទង្វើរបស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាត សមុទ្ររបស់វៀតណាម។ មនុស្សចំនួន ១ ពាន់នាក់បានចូលរួមការដង្ហែរក្បួន
នេះ។ បាតុករនានាក៏បានផ្សាយខិតប័ណ្ណឃោសនាអប់រំអំពីអធិបតេយ្យភាពនឹង
បូរណភាពដែនដីនិងអំពានាវឲ្យរដ្ឋអំណាចក្នុងតំបន់ឡើងសម្លេងប្រឆាំងជំទាស់
ទង្វើរបស់ចិននៅសមុទ្រ ខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ