ប្រធានសមាគមកាកបាទក្រហមវៀតណាម លោកស្រី Bui Thi Hoa ចុះសួរសុខទុក្ខ លើកទឹកចិត្តគ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ (រូបថត៖ TH/dangcongsan.vn) |
ក្រុមការងារបានប្រគល់ជូនគ្រួសារចំនួន ៤០ ដែលផ្ទះត្រូវដួលរលំទាំងស្រុងនូវ ទឹកប្រាក់១០ លានដុង (៤២០ ដុល្លារអាមេរិក) សម្រាប់គ្រួសារនីមួយៗ។ ចំណែក គ្រួសារដែលផ្ទះរងការខូចខាតធ្ងន់ធ្ងរ ទទួលបានកញ្ចប់ទំនិញដោយមានសម្ភារចាំបាច់ នានា។ ក្រៅពីការជួយឧបត្ថម្ភរបស់មជ្ឈិមសមាគម សមាគមកាកបាទក្រហមខេត្ត Yen Bai ក៏បានប្រគល់ជំនួយជាសាច់ប្រាក់ និងសម្ភារៈគ្រួសារដែលផ្ទះរងការខូចខាតធ្ងន់ធ្ងរ ផងដែរ។
មុននោះ ភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី៥ ខែសីហាដែល បណ្តាលឲ្យមានជំនន់ ទឹកភ្លៀង និងការបាក់ស្រុតដី បានបង្កឡើងការបាត់បង់អាយុជីវិតមនុស្ស និង ទ្រព្យសម្បត្តិជាច្រើនដល់ប្រជាពលរដ្ឋនៅស្រុក Mu Cang Chai៕