សហភាពអឺរ៉ុបមានគោលបំណងបង្កើនផ្ទៃដីព្រៃឈើ។ (រូបថត៖ Reuters) |
សេចក្តីព្រាងច្បាប់ទាំងពីរស្ថិតក្នុងចំណោមសេចក្តីព្រាងច្បាប់សំខាន់ៗស្តីពីការប្រែប្រួលអាកាសធាតុដែលត្រូវបានស្ថាប័ននីតិបញ្ញត្តិអឺរ៉ុបពិចារណាសំដៅធានាថាបរិមាណឧស្ម័នបញ្ចេញសរុបរបស់សមាជិក EU ទាំង ២៧ ក្នុងឆ្នាំ ២០៣០ នឹងថយចុះត្រឹម ៥៥% បើប្រៀបធៀបនឹងឆ្នាំ ១៩៩០។ ជាក់ស្តែង សេចក្តីព្រាងច្បាប់ទី ១ បានកំណត់គោលដៅរហូតដល់ឆ្នាំ ២០៣០ បរិមាណឧស្ម័នបញ្ចេញសរុបរបស់បណ្តាប្រទេស EU នៅក្នុងវិស័យរួមមាន ចរាចរណ៍ផ្លូវគោក ប្រព័ន្ធកម្តៅអគារ កសិកម្ម និងគ្រប់គ្រងកាកសំណល់នឹងថយចុះ ៤០% បើប្រៀបធៀបនឹងឆ្នាំ ២០០៥ ជំនួសឱ្យគោលដៅបច្ចុប្បន្នគឺ ៣០%ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់ទី ២ បានផ្តោតលើការបង្កើនផ្ទៃដីនៃព្រៃលិចទឹកនិងប្រព័ន្ធអេកូឡូស៊ីធម្មជាតិដែលស្រូបយក CO2 ពីបរិយាកាស។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងលុបបំបាត់ការបំភាយឧស្ម័នសុទ្ធស្មើនឹង ៣១០ លានតោន CO2 នៅឆ្នាំ ២០៣០ ដែលកើនឡើងប្រហែល ១៥% បើប្រៀបធៀបនឹងគោលដៅបច្ចុប្បន្ន។ បន្ទាប់ពី EP បានអនុម័ត សេចក្តីព្រាងច្បាប់ទាំងពីរនេះនឹងត្រូវបានប្រទេសជាសមាជិក EU ពិចារណា និងបោះឆ្នោតនាប៉ុន្មានខែខាងមុខ៕