សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ មករា សភាជាន់ទាបអាមេរិក
បានអនុម័តលើសេចក្តី​ព្រាងច្បាប់ពង្រឹងបទដាក់ទណ្ឌកម្ម
សំដៅពង្រីកបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចចំពោះសាធារ
ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែលទាក់ទិនដល់
កម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះ។ 

សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ - ảnh 1
សភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ មករា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តី
​ព្រាងច្បាប់ពង្រឹងបទដាក់ទណ្ឌកម្មសំដៅពង្រីកបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច
ចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែលទាក់ទិនដល់កម្មវិធី
នុយក្លេអ៊ែរនៃប្រទេសនេះ។ កាយវិការពោលខាងលើបានប្រព្រឹត្តទៅ ប៉ុន្មានថ្ងៃ
បន្ទាប់ពីព្យុងយ៉ាងប្រកាសដំណើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនឬត្រូវបាន
ហៅថា៖ គ្រាប់បែក H។ មុននោះ អាមេរិកបានប្រកាសនឹងមានប្រតិកម្ម យ៉ាង
ខ្លាំងចំពោះរាល់ទង្វើបង្ករឿងហេតុពីប្រទេសកូរ៉េខាងជើង បន្ទាប់នោះ ក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. ក៏បាននាំចេញសេចក្តីប្រកាសដូចគ្នានេះ។ តាមការ
ជូន ដំណឹងថា៖ សេចក្តីព្រាងច្បាប់ពោលខាងលើត្រូវបានផ្តើមឡើងនាដើមឆ្នាំ
២០១៥ ប៉ុន្តែ វាមិនត្រូវបានអនុម័តទេដល់ពេលដែលព្យុងយ៉ាងបានប្រកាស
ដំណើការ សាកល្បងគ្រាប់បែក H ប្រកបដោយជោគជ័យ នាថ្ងៃទី ៦ មករា
កន្លងទៅ។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះទទួលបានការគាំទ្រនៃ
សមាជិកសភានៃ​ គណៈបក្សសាធារណៈរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យ៕​

ប្រតិកម្មទៅវិញ