ការធ្វើសមយុទ្ធដោយកាំភ្លើងធំរយៈចម្ងាយឆ្ងាយដោយកាំភ្លើងធំរបស់ស.ប.ប កូរ៉េ (រូបថត៖ Yonhap/TTXVN) |
លោកស្រី Kim Yo-jong បានសង្កត់ធ្ងន់ថា ការដែលកូរ៉េខាងត្បូងមានមន្ទីលសង្ស័យអំពីសមយុទ្ធការពារខ្លួនរបស់ស.ប.បកូរ៉េគឺគ្មានន័យអ្វីទេ ពីព្រោះកូរ៉េខាងត្បូងនេះឯង នៅតែធ្វើសមយុទ្ធរួមជាមួយសហរដ្ឋអាមេរិកដែរនោះ។
សេចក្តីថ្លែងការណ៍នេះត្រូវបាននាំចេញដោយលោកស្រី Kim Yo-jong បន្ទាប់ពីស.ប.បកូរ៉េនាថ្ងៃទី ២ ខែមីនា បានបាញ់បង្ហោះអាវុធមិនស្គាល់អត្តសញ្ញាណចំនួន ២ ពីទីក្រុង Wonsan ទៅក្នុងសមុទ្រភាគខាងកើត។ នេះជាការបាញ់បង្ហោះជាលើកដំបូងចាប់តាំងពីទីក្រុងព្យុងយ៉ាង ព្រមានថា ខ្លួននឹងបង្ហាញមុខ “អាវុធយុទ្ធសាស្ត្រថ្មី” យ៉ាងឆាប់ៗនេះ។
នាថ្ងៃទី ៣ ខែមីនា ទីភ្នាក់ងារព័ត៌មានកណ្តាលស.ប.បកូរ៉េ KCNA បានផ្សាយថា មេដឹកនាំលោក Kim Jong-un បានធ្វើការឃ្លាំមើលសមយុទ្ធកងទ័ពកាំភ្លើងធំចម្ងាយឆ្ងាយកាលពីថ្ងៃទី ២ ខែមីនា ព្រមទាំង បានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់បង្ហោះជាលើកដំបូងនៅឆ្នាំនេះ៕