ស.ប.ប​.កូរ៉េ​ ​បាន​ប្រកាស​​សាកល្បង​ប្រកប​ដោយ​​ជោគជ័យនូវ​​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​មធ្យម​ដោយ​ប្រើ​ឥន្ធនៈ​រឹង

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) នៅថ្ងៃទី ១៥ ខែមករា បានប្រកាសថា ប្រទេសនេះបានសាកល្បងប្រកបដោយជោគជ័យនូវមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដោយប្រើប្រាស់ឥន្ធនៈរឹង ជាផ្នែកមួយនៃសកម្មភាពជាប្រចាំ សំដៅអភិវឌ្ឍប្រព័ន្ធសព្វាវុធដ៏មានឥទ្ធិពលខ្លាំង។
ស.ប.ប​.កូរ៉េ​ ​បាន​ប្រកាស​​សាកល្បង​ប្រកប​ដោយ​​ជោគជ័យនូវ​​មីស៊ីល​បាលីស្ទិក​រយៈ​ចម្ងាយ​មធ្យម​ដោយ​ប្រើ​ឥន្ធនៈ​រឹង - ảnh 1រូបភាពនៃការបាញ់បង្ហោះមីស៊ីលអន្តរទ្វីបប្រើប្រាស់ឥន្ធនៈរឹង "Hwasong-18" របស់ស.ប.ប.កូរ៉េ ។ រូបថត៖ KCNA/TTXVN

យោងតាម KCNA មីស៊ីលបំពាក់ក្បាលគ្រាប់លឿនជាងល្បឿនសំឡេង ត្រូវបានបាញ់បង្ហោះនៅរសៀលថ្ងៃទី ១៤ ខែមករា ដើម្បីសាកល្បងការគ្រប់គ្រងនិងស្ថេរភាពនៃការហោះហើររបស់ក្បាលគ្រាប់ ក៏ដូចជាម៉ាស៊ីនឥន្ធនៈរឹងរបស់មីស៊ីល។ សេចក្តីប្រកាសរបស់ KCNA បានបញ្ជាក់យ៉ាងច្បាស់ថា ការសាកល្បងនេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រទេសជិតខាងនោះទេ ហើយក៏មិនទាក់ទងទៅនឹងស្ថានភាពសន្តិសុខក្នុងតំបន់ដែរ៕

ប្រតិកម្មទៅវិញ