ការបាញ់តេស្តមីស៊ីលមួយរបស់ ស.ប.បកូរ៉េ (រូបថត៖ REUTERS) |
យោងតាមកាសែតប្រចាំថ្ងៃ Rodong Sunmun បានឲ្យដឹងថាការបាញ់សាកល្បងមីស៊ីលកាលពី ថ្ងៃទី ២៩ ខែមីនា មានគោលបំណងបញ្ជាក់ម្តងទៀតនូវលក្ខណៈពិសេសនៃយុទ្ធសាស្ត្រនិងបច្ចេកទេសនៃប្រព័ន្ធបាញ់មីស៊ីល ដែលមានទំហំធំសម្បើមផងដែរ។
អត្ថបទនេះបានអះអាងថាការបាញ់សាកល្បងនេះបានប្រព្រឹត្តទៅដោយជោគជ័យ។ប៉ុន្តែ ព័ត៌មានមិនបានបញ្ជាក់ថាតើមេដឹកនាំ ស.ប.ប កូរ៉េ លោក គីមជុងអ៊ុន មានវត្តមានត្រួតពិនិត្យការបាញ់សាកល្បងនោះដែរឬអត់ ហើយក៏មិនបានផ្តល់ព័ត៌មានជាលម្អិត អំពីប្រភេទអាវុធនេះ ក៏ដូចជាទីតាំងនៃការបាញ់សាកល្បងនេះផងដែរ៕