សប្តាហ៍តាំងពិព័រណ៌រូបថតស្តីពីវៀតណាមនៅក្រុងគែប្រទេសអេហ្ស៊ីប

Chia sẻ
(VOVworld)-នាថ្ងៃទី២៧មិនា ស្ថានទូតវៀតណាមបានរួមសហការជាមួយក្រសួង វប្បធម៌អេហ្ស៊ីបរៀបចំព្រឹត្តិការណ៍ សប្តាហ៍តាំងពិព័រណ៌រូបថត

(VOVworld)-នាថ្ងៃទី២៧មិនា ស្ថានទូតវៀតណាមបានរួមសហការជាមួយក្រសួង វប្បធម៌អេហ្ស៊ីបរៀបចំព្រឹត្តិការណ៍ សប្តាហ៍តាំងពិព័រណ៌រូបថតស្តីពីវៀតណាមនៅ ក្រុងគែប្រទេសអេហ្ស៊ីប។ អញ្ជើញចូលរួមពិធីនេះមានវត្តមានអនុរដ្ឋមន្ត្រីក្រសួង វប្បធម៌អេហ្ស៊ីបលោក Camelia Sobhi រួមទាំងតំណាងអង្គទូតនានា មជ្ឈដ្ឋាន សិល្បៈ សារព័ត៌មាននិងមិត្តភក្តិអន្តរជាតិនៅក្រុងគែផងដែរ។

សប្តាហ៍តាំងពិព័រណ៌រូបថតស្តីពីវៀតណាមនៅក្រុងគែប្រទេសអេហ្ស៊ីប - ảnh 1
ទិដ្ឋភាពនៅការតាំងពិព័រណ៍

        នៅក្នុងការតាំងពិព័រណ៌នេះ តំណាងនានាបានទៅទស្សនាបរិយាកាស តាំង បង្ហាញរូបថតរាប់រយសន្លឹក ស្តីពីវប្បធម៌តំបន់របស់វៀតណាម និងពិសារ ភេសជ្ជៈ ដូចជាតែនិងកាហ្វេជាដើម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Do
Hoang Long បានឲ្យដឹងថា៖

“សកម្មភាពការទូតវប្បធម៌ដែលបានរៀបចំតាំងពីដើមឆ្នាំមកក្នុងនោះមានការ បើកកន្លែងអានសៀវភៅមួយមានចំណងជើងថា “បង្អួចមើលទៅវៀតណាម”
ដែលប្រព្រឹត្តទៅនៅ បណ្ណាល័យសាធារណៈអេហ្ស៊ីបស្ថិតនៅទីក្រុងគែ។ ព្រឹត្តិការ
ណ៍ទាំងអស់នេះបាននាំមកជូនប្រជាពលរដ្ឋអេហ្ស៊ីបនូវរូបភាពអំពីទឹកដី មនុស្ស រួមទាំងលក្ខណៈវប្បធម៌ប្រពៃណីររបស់វៀតណាម។ យើងខ្ញុំជឿជាក់ថា តាមរយៈ
សកម្មភាពវប្បធម៌កាទូតនេះ នឹងការយល់ដឹងគ្នាទៅវិញទៅមករវាង ប្រជាជននៃ ប្រទេសទាំងពីរនឹងបានកើនឡើងុ។​តាមនោះ នឹងមានមូលដ្ឋានសម្រាប់ប្រទេស ទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”៕

ប្រតិកម្មទៅវិញ