|
ពិធីបុណ្យផ្កាក្ងោរលើកទី១នៅទីក្រុង Hai Phong។ (vov.vn) |
VOV-មានប្រធានបទចំនួន២០ក្នុង Carnaval វិថី ការបាញ់កាំជ្រួចផ្កាចំនួន២
លើក កម្មវិធីសិល្បៈដោយមានការចូលរួមរបស់បណ្ដាសិល្បករជួរមុខក្នុង
ប្រទេសនិងក្រុមសិល្បអន្តរជាតិជាច្រើន ជាបណ្ដាចំណុចគួរឲ្យទាក់ទាញក្នុង
សប្ដាហ៍វប្បធម៍កីឡាទេសចរណ៍និងពិធីបុណ្យផ្កាក្ងោរលើកទី២នៅទីក្រុងHai
Phong។ លោក Le Khac Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai
Phong បានឲ្យដឹងថា សប្ដាហ៍វប្បធម៍កីឡាទេសចរណ៍ Hai Phong នឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៨ឧសភានិងពិធីបុណ្យផ្កាក្ងោរលើកទី២បានប្រព្រឹត្ត
ទៅនាថ្ងៃទី១១ឧសភាឆ្នាំ២០១៣។ ក្រៅពីការចូលរួមរបស់បណ្ដាក្រុមសិល្បៈ
ក្នុងប្រទេស ក្រុមសិល្បៈចំនួន៨របស់បណ្ដាប្រទេសដូចជា ឡាវ ជប៉ុន រុស្ស៊ី
ឥណ្ឌា កូរ៉េខាងត្បូង បានចូលរួម Carnaval និងសម្ដែងក្នុងសប្ដាហ៍វប្បធម៍នេះ។ បណ្ដាព្រឹត្តិការណ៍ក្នុងសប្ដាហ៍វប្បធម៍កីឡាទេសចរណ៍សុទ្ធតែបានប្រមូលផ្ដុំ
ទៅក្នុងប្រធានបទ “អរិយ្យធម៍ទន្លេ Hong” ជាមួយរូបភាពដ៏វិសេសរបស់ខេត្ត
ក្រុងចំនួន១១ ពីម្ហូបអាហារវប្បធម៍បេតិកភ័ណ្ឌអរិយ្យធម៍ស្រូវទឹក៕