សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព

Theo VOVWORLD -
Chia sẻ
Vovworld-សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍​ចីរភាព​​​​បាន​ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១វិច្ឆិកានៅវត្ត Bai Dinh ខេត្ត Ninh Binh បាន​ទាក់ទាញការចូលរួមរបស់ដំណាងអន្តរជាតិនិងក្នុងប្រទេសចំនួនជាង៣រយនាក់។
សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានថ្លែងមតិនៅពិធីប្រារព្ធ (VOV)

        Vovworld-សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍​ចីរភាព​​​​
បាន​ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១វិច្ឆិកានៅវត្ត Bai Dinh ខេត្ត Ninh Binh បាន​ទាក់ទាញ
ការចូលរួមរបស់ដំណាងអន្តរជាតិនិងក្នុងប្រទេសចំនួនជាង៣រយនាក់។ ថ្លែងមតិ
នៅពិធីប្រារព្ធ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បាន​អំណះ
អំណាងការប្រើប្រាស់ដោយមានការទទួលខុសត្រូវរាល់តំលៃវប្បធម៍និងធម្មជាតិ​ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ព្រលឹងនឹងនាំមកនូវឱកាសការងារធ្វើ រួមចំណែកជំរុញ​
ការ​ជួបប្រាស្រ័យវប្បធម៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិ​
សាសនា។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖

        “វៀតណាមបានចាត់ទុកទេសចរណ៍ព្រលឹងជាប្រភេទទេសចរណ៍វប្បធម៍​
ឯកទេស មិនត្រឹមតែនាំមកកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងពង្រីកនូវតំលៃ​
ខាង​ស្មារតី បង្កើនផែនមហាសាមគ្គីប្រជាជាតិ។ ជំនឿ វប្បធម៍ត្រូវបានចាត់ទុក​ជា​
តំលៃ​ស្នូលរបស់ផលិតផលទេសចរណ៍ព្រលឹងផង ទន្ទឹមនឹងនោះជាខ្សែតភ្ជាប់​
ព្រលឹង​មនុស្សវៀតណាមជាមួយមិត្តភក្តអន្តរជាតិ។”

        រីឯលោក Zoltan Somogyu អគ្គលេខាធិការរងអង្គការទេសចរណ៍ពិភព​លោក​​
បាន​សង្កត់ធ្ងន់ថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងមក បរិមាណភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសអាស៊ី​
បាន​កើនឡើងជាង៥%។ ប្រការនោះបានសឲ្យឃើញចរិតលក្ខណៈព្យាករណ៍អំពី​ការអភិវឌ្ឍន៍របស់ទេសចរណ៍និងទេសចរណ៍ព្រលឹងនិយាយដោយឡែកក្នុងច្រើន
ឆ្នាំកន្លងមក។ ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះ វៀតណាមជាកន្លែងសំខាន់មួយ ជា
ប្រទេស​មួយមានសក្តានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍បណ្ដាប្រភេទទេសចរណ៍នេះ៕”

ប្រតិកម្មទៅវិញ