អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងក្នុងពិធីបិទបញ្ចប់សន្និសីទរដ្ឋសភានិងបណ្តាគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព |
ថ្លែងសុន្ទរកថានៅពិធីបិទ អនុប្រធានរដ្ឋសភាវៀតណាមលោក Tong Thi Phong បានអះអាងថា៖ “សន្និសីទនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់រដ្ឋសភា និងសមាជិក សមាជិកាសភារួមទាំងក្រុមប្រឹក្សាប្រជាជនបន្តរៀបចំផែនការសកម្មភាព ដើម្បីចូលរួមក្នុងការជំរុញការអនុវត្តរាល់គោល ដៅសហសវត្តន៍ថ្នាក់ជាតិស្របតាមអាទិភាព តម្រូវការនិងកាលៈទេសៈអភិវឌ្ឍន៍នៃតំបន់នីមួយៗ។ សមិទ្ធិផលទទួលបានពីសន្និសិទនេះនឹងក្លាយទៅជាឯកសារសំខាន់ៗ បទពិសោធន៍ដ៏មានតម្លៃ សម្រាប់សមាជិក សមា ជិកាសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនក្នុងដំណើរការចូលរួមក្នុងការធ្វើផែនកាមេ និងសម្រេចនូវគោលនយោបាយនានាដើម្បីគោល ដៅអភិ វឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានសម្តែងនូវក្តីសង្ឃឹមថា IPU និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងអង្គការអន្តរជាតិក៏ដូចជាបណ្ដាសមាជិកសភារបស់ IPU បន្តគាំទ្រនិងចែករំលែកនូវបទពិសោធន៍ដើម្បី វៀតណាមអនុវត្តន៍ប្រកបដោយ ជោគ ជ័យ រាល់សកម្មភាពពោលខាងលើនារយៈពេលខាងមុខ៕