សន្និសីទរដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ អំពីការបង្ការប្រឆាំងនឹងបទល្មើសឆ្លងព្រំដែន

Chia sẻ
(VOVworld) – សន្និសីទរដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ អំពីការបង្ការប្រឆាំងនឹងបទល្មើស
ឆ្លងព្រំដែន (AMMTC+3) បានប្រព្រឹត្តទៅនៅ ទីក្រុង វៀងច័ន្ធ ឡាវ។
សន្និសីទរដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ អំពីការបង្ការប្រឆាំងនឹងបទល្មើសឆ្លងព្រំដែន - ảnh 1
នាព្រឹកថ្ងៃទី ១៨ កញ្ញា សន្និសីទរដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ អំពីការបង្ការ
ប្រឆាំងនឹងបទល្មើសឆ្លងព្រំដែន (AMMTC+3) បានប្រព្រឹត្តទៅនៅ ទីក្រុង វៀងច័ន្ធ ឡាវ។
(Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ១៨ កញ្ញា សន្និសីទរដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ អំពីការ
បង្ការប្រឆាំងនឹងបទល្មើសឆ្លងព្រំដែន (AMMTC+3) បានប្រព្រឹត្តទៅនៅ ទីក្រុង វៀងច័ន្ធ
ឡាវ។ ក្នុងសន្និសីទលើកនេះ ភាគីនានាបានអះអាងនូវការ ប្តេជ្ញាចិត្ត សហប្រតិបត្តិការ
បង្ការទប់ស្កាត់រាល់ប្រភេទបទស្មើសឆ្លងកាត់ព្រំដែន ដូចជា ការជូញដូរមនុស្ស រត់ពន្ធ អាវុធខុសច្បាប់ គ្រឿងញៀន ជាដើម។ ទន្ទឹមនឹងនោះ បណ្ដា​ភាគីក៏បានសន្យាបង្កើន
ការផ្លាស់ប្តូរព័ត៌មាន ការងារបណ្តុះបណ្ដាលដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យបង្ការ
ប្រឆាំងនឹងបទល្មើសឆ្លងព្រំដែនទទួលបានលទ្ធផលខ្ពស់ជាងធានាសន្តិភាពនិងស្ថិរ
ភាពក្នុងតំបន់អាស៊ីបូរពារនិងអាស៊ាន។ ថ្លែងមតិក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួង
នគរបាលវៀតណាម នាយឧត្តមសេនីយ៍ Tran Dai Quang បានលើកច្បាស់នូវកិច្ច
សហប្រតិបត្តិការយ៉ាងសកម្មរបស់វៀតណាមជាមួយបណ្ដាស្ថាប័ននិតិប្រតិបត្តិរបស់
ចិន​ ជប៉ុន និងកូរ៉េខាងត្បូង អនុវត្តកិច្ចសន្យារវាងអាស៊ានជាមួយប្រទេសដៃគូសន្ទនា
ចំនួន ៣ អំពីការងារបង្កាប្រឆាំងនឹងបទល្មើស ប្រកបដោយមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ