ឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Minh Hang។ (រូបថត៖ TTXVN) |
សន្និសីទនេះ ត្រូវបានរៀបចំឡើងសំដៅស្វែងរកដំណោះស្រាយសម្រាប់ “ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៖ ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្របខ្លួនទៅនឹងវិបត្តិនាពេលអនាគត”។
ចូលរួមក្នុងសន្និសីទនេះ មានគណៈប្រតិភូជាង ៣០០ នាក់ រួមមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិក G77 ចំនួន ១៣១ និងតំណាងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ ឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Minh Hang និងតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមសន្និសីទនេះ។
ថ្លែងមតិក្នុងសន្និសីទ ឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Minh Hang បានឲ្យដឹងថា សមាជិក G77 ត្រូវរួបរួមគ្នា ខិតខំប្រឹងប្រែងជំនះពុះពារលើគ្រាលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ព្រមទាំងជំរុញការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងស្មារតីរក្សាពហុភាគី សាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិ។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើតួនាទីរបស់ពាណិជ្ជកម្ម និងវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការអនុវត្តជាក់ស្តែងនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជំរុញកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជំរុញការបើកទ្វាទីផ្សារ និងកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់៕