សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិងការងារធ្វើលើកទី ៤ បញ្ចប់ប្រកបដោយជោគជ័យ

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២៥ តុលា នៅទីក្រុង
ហាណូយ សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិង
ការងារធ្វើលើកទី ៤ បានបញ្ចប់ប្រកបដោយជោគ
ជ័យដោយការនាំចេញសេចក្តីថ្លែងការក្រុងហាណូយ។
(VOVworld) – នារសៀលថ្ងៃទី ២៥ តុលា នៅទីក្រុងហាណូយ សន្និសីទរដ្ឋមន្ត្រី
ASEM អំពីពលកម្មនិងការងារធ្វើលើកទី ៤ បានបញ្ចប់ប្រកបដោយជោគជ័យ ដោយការនាំចេញសេចក្តីថ្លែងការក្រុងហាណូយ។ សេចក្តីថ្លែងការក្រុងហាណូយ
សង្កត់ធ្ងន់ម្តងទៀតទៅលើរាល់កិច្ចសន្យានយោបាយរបស់បណ្ដារដ្ឋមន្ត្រីអំពី
ការចាំបាច់ត្រូវអនុម័ត្តអនុវត្តគោលនយោបាយជំរុញនិងបង្កើតការងារធ្វើចីរភាព
សំរាប់យុវជននិងបណ្ដាក្រុមភាគតិចផ្សេងៗ ក្នុងដំណើរការស្តាខឿនសេដ្ឋកិច្ច
ឡើងវិញ។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសជាសមាជិក ASEM ត្រូវអនុវត្តគោល
នយោបាយធានាសុខុមាលភាពសង្គមឲ្យសមស្របនឹងចរិកសក្ខណៈរបស់ប្រទេស
និមួយៗនិងលើកកំពស់តួនាទីការទទួលខុសត្រូវសង្គមរបស់ បណ្ដាអង្គភាព
អាជីវកម្ម។ សន្និសីទបានឯកភាពថា៖ ASEM មានសក្តានុភាពសហប្រតិបត្តិការ
ជាច្រើន ដែលត្រូវធ្វើអាជីវកម្ម ព្រមទាំងបង្កើនការសន្ទនាលើគ្រប់វិស័យរវាង
បណ្ដាស្ថាប័នទាក់ទិនជាមួយដៃគូរសង្គមនានា ក្នុងការកសាង ការអនុវត្ត គោលនយោបាយពោលខាងលើ ដើម្បីគោលដៅធានាការអភិវឌ្ឍន៍ចីរភាព
និងលើ គ្រប់វិស័យ៕

សន្និសីទរដ្ឋមន្ត្រី ASEM អំពីពលកម្មនិងការងារធ្វើលើកទី ៤ បញ្ចប់ប្រកបដោយជោគជ័យ  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung​ ថ្លែងមតិក្នុងសន្និសីទ ASEM លើកទី ៤។ (Image: Internet)


ប្រតិកម្មទៅវិញ