សន្និសីទបូកសរុបការងារក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សមត្ថភាពប្រគួតប្រជែង

Theo VOVWORLD -
Chia sẻ
Vovworld-ធ្វើអធិបតីសន្និសីទបូកសរុបការងារនៃក្រុមប្រឹក្សាជាតិអំពី​អភិវឌ្ឍន៍​ចីរភាពនិងលើកកំពស់សមត្ថភាពប្រគួតប្រជែងនាព្រឹកថ្ងៃទី៣១ធ្នូ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam

សន្និសីទបូកសរុបការងារក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សមត្ថភាពប្រគួតប្រជែង - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam (VGP)


        Vovworld-ធ្វើអធិបតីសន្និសីទបូកសរុបការងារនៃក្រុមប្រឹក្សាជាតិអំពី​អភិវឌ្ឍន៍​ចីរភាពនិងលើកកំពស់សមត្ថភាពប្រគួតប្រជែងនាព្រឹកថ្ងៃទី៣១ធ្នូ ឧបនាយក
រដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានស្នើរថា ក្នុងរយៈពេលខាងមុខ ក្រុម
ប្រឹក្សាប្រមូលផ្ដុំស្រាវជ្រាវពិនិត្យរាល់គោលដៅដែលបានអនុវត្តដើម្បីបន្ត​សុក្រិដ្ឋ
ម្ចាស់ការសេនាធិការលើកសំណើររាល់បញ្ហាចំណុះសមត្ថកិច្ចភារកិច្ចរបស់ក្រុម​
ប្រឹក្សាជាដើម។ ក្រុមប្រឹក្សាត្រូវម្ចាស់ការសេនាធិការចំពោះរដ្ឋាភិបាលអំពីគំរោង​
ការ​គោលនយោបាយសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។ បណ្ដា​គណៈកម្មាធិការឯកទេសរបស់ក្រុមប្រឹក្សាត្រូវបង្កើនកិច្ចសហការក្នុងសកម្មភាព
រួមបង្កើនការផ្លាស់ប្តូរព័ត៌មានរវាងក្រសួងផ្នែកទាក់ទិនដើម្បីស្នើរគោលនយោបាយ
លើកកំពស់សមត្ថភាពប្រគួតប្រជែងសំរាប់ខឿនសេដ្ឋកិច្ច ឆ្លើយតបនឹង​សំណូមពរ​ផ្លាស់ប្តូរថ្មីនិងសមាហរណកម្មសកល៕

ប្រតិកម្មទៅវិញ