(VOVworld)-សន្និសីទទេសភិបាល/អភិបាលរដ្ឋធានីនៃបណ្តាប្រទេសអាស៊ាន លើក
ទី១ បានបញ្ចប់នាថ្ងៃទី១៩កញ្ញា ដោយសេចក្តីថ្លែងការរួម Jakarta ស្តីអំពី កិច្ចសហ ប្រតិបត្តិការរវាងរដ្ឋអំណាចទីក្រុង-រដ្ឋធានីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន។ សេចក្តីថ្លែងការណ៌រួមបានសង្កត់ធ្ងន់ទៅលើស្ថានភាពនិងតួនាទីសំខាន់របស់រដ្ឋ
អំណាចនៃរដ្ឋធានីបណ្តាប្រទេសជាសមាជិកអាស៊ាន និងឯកភាពផ្សព្វផ្សាយ ក្នុងប្រជាជនអំពីអាស៊ាន “ទស្សនវិស័យ១-អត្តសញ្ញាណ១-សហគមន៌អាស៊ាន១”។ សេចក្តីថ្លែងការរួមនេះក៏អះអាងថា បន្តរក្សានិងពង្រីករាល់កិច្ចព្រមព្រៀងដែល
បានឯកភាពគ្នានៅវេទិការទេសាភិបាល/អភិបាលនៃបណ្តាទីក្រុងអាស៊ាន ដែល
ប្រព្រឹត្តទៅពីថ្ងៃទី២៤ដល់ថ្ងៃទី២៥តុលាឆ្នាំ២០១១នៅ Surabaya ឥណ្ឌូនេស៊ី។សេច
ក្តីថ្លែងការក៏បានលើកច្បាស់ថា ថ្នាក់ដឹកនាំរបស់រដ្ឋធានីនៃ បណ្តាប្រទេសអាស៊ាន
គាំទ្រគោលនយោបាយ និងរបៀបវារៈអំពីអាស៊ានដែល បានបណ្តាប្រទេសជាសមា
ជិកយល់ព្រមព្រមទាំងសន្យាថា នឹងដើរតួនាទីសកម្មជាងក្នុងដំណាក់កាល
ធ្វើសមាហរណកម្មនិងកសាងសហគមន៌អាស៊ាន។
ដឹកនាំគណៈប្រតិភូចូលរួមសន្និសីទនេះ អនុប្រធានគណៈកម្មាធិការប្រជាជន
ទីក្រុងហាណូយ លោក Nguyen Van Suu មានបទអន្តរាគមន៌ឧទ្ទេសនាមអំពី រាល់
សមិទ្ធិលើគ្រប់វិស័យរបស់ទីក្រុងហាណូយ និងអះអាងថា ទីក្រុងហាណូយ ដើរ
តួនាទីសំខាន់១ក្នុងដំណាក់កាលកសាងសហគមន៌អាស៊ាន៕