|
សន្និសីទថ្នាក់ឯកទេសអំពីការផ្ដើមគំនិតសហប្រតិបត្តិការអនុវត្តច្បាប់លើសមុទ្របណ្ដា
ប្រទេសដំបន់ឈូងសមុទ្រថៃ។ |
VOV-នាព្រឹកថ្ងៃទី៥វិច្ឆិកានៅក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទថ្នាក់ឯកទេសអំពីការផ្ដើមគំនិតសហប្រតិបត្តិការអនុវត្តច្បាប់លើសមុទ្របណ្ដា
ប្រទេសឈូងសមុទ្រថៃ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម David
Shear និងដំណាងស្ថាប័នអនុវត្តច្បាប់លើសមុទ្របណ្ដាប្រទេសថៃ កម្ពុជា
ម៉ាឡេស៊ីនិងវៀតណាមបានចូលរួម។ អនុប្រធាននាយកដ្ឋានប៉ូលីសសមុទ្រ
វៀតណាម វរៈសេនីយ៍ឯក Ngo Ngoc Thu បានសង្កត់ធ្ងន់ថា៖
“ប៉ូលីសសមុទ្រវៀតណាមចង់ឲ្យបណ្ដាប្រទេសក្នុងដំបន់ឈូងសមុទ្រថៃ
'រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដារបៀបសហប្រតិបត្តិការជាក់ស្ដែងសមស្របជាមួយលក្ខណៈនិងលទ្ធភាពរបស់ប្រទេសនីមួយៗ។ ក្នុងនោះបណ្ដាវិស័យគួរឲ្យយកចិត្តទុកដាក់ដូចជាសកម្មភាពជួបប្រាស្រ័យចែករំលែកព័ត៌មានកសាងសម័ត្ថភាពសហការបណ្ដុះបណ្ដាលនិងហ្វឹកហាត់រួមបង្កើតខ្សែក្តៅដើម្បី
ដោះស្រាយឧបតិហេតុលើសមុទ្រយាមល្បាតរួមជាដើម៕”