សន្និសីទថ្នាក់ឯកទេសតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី១០(SOM)

Chia sẻ
(VOVworld)- សន្និសីទថ្នាក់ឯកទេសតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី១០(SOM) បានបើកនាថ្ងៃទី១០ធ្នូនៅខេត្ត Champasak

សន្និសីទថ្នាក់ឯកទេសតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី១០(SOM) - ảnh 1
ទិដ្ឋភាពនៃសន្និសីទ


(VOVworld)- សន្និសីទថ្នាក់ឯកទេសតំបន់ត្រីកោណអភិវឌ្ឍន៍លើកទី១០(SOM) បានបើកនាថ្ងៃទី១០ធ្នូនៅខេត្ត Champasak (ភាគខាងត្បូងប្រទេសឡាវ)។ ថ្លែង
មតិនៅទីនេះ លោក Tran Nhat Thanh ប្រធានគណៈប្រតិភូ SOM វៀតណាម បាន
ឲ្យដឹងថា ដោយមានការរួមសហការយ៉ាងស្អិតរមួត និងការផ្លាស់ប្តូរ ព័ត៌មានជាប្រចាំ រួមជាមួយសកម្មភាពរបស់គណៈកម្មាធិការសម្របសម្រួលរួមក្នុង តំបន់ត្រីកោណ
អភិវឌ្ឍន៍មានការបោះជំហានយ៉ាងសកម្ម ទទួលបានប្រសិទ្ធិភាព លើគ្រប់វិស័យ ជាពិសេសគឺវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខ
ក្នុងតំបន់។ លោក Tran Nhat Thanh បានលើកមតិថា៖

        “សន្និសីទនេះមានភារកិច្ចវាយតម្លៃអំពីស្ថានភាពអនុវត្តរាល់កិច្ចសន្យារបស់ រដ្ឋមន្ត្រីនៃប្រទេសទាំងបី នៅសន្និសីទគណៈកម្មាធិការសម្របសម្រួលរួមរបស់ ប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី៩ និងកត់សម្គាល់រាល់សមិទ្ធិ  វាយតម្លៃលើការលំបាកសាកល្បង តាមនោះដាក់ចេញវិធានការកែលំអរ និងទិស ដៅសហប្រតិបត្តិការនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ