នៅចុងបញ្ចប់នៃកិច្ចពិភាក្សារយៈពេល ៥ ថ្ងៃ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសសមាជិកជាង ១៦០ នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលចូលរួម MC១៣ នៅទីក្រុង Abu Dhabi (UAE) បានឯកភាពជាបណ្ដោះអាសន្នដើម្បីពន្យាពេលការហាមឃាត់លើការយកពន្ធគយអេឡិចត្រូនិក សម្រាប់រយៈពេល ២ ឆ្នាំថែមទៀត ប៉ុន្តែមិនមានរបកគំហើញណាមួយលើវិស័យកសិកម្ម នេសាទ និងបញ្ហាសំខាន់ៗផ្សេងទៀតនោះទេ។
តំណាងបណ្តាប្រទេសចូលរួមពិធីបើកសន្និសីទ។ រូបថត៖ រ៉យទ័រ |
ថ្លែងនៅក្នុងសន្និសីទកាសែតបិទបញ្ចប់សន្និសីទនេះ រដ្ឋមន្ត្រីពាណិជ្ជកម្ម UAE លោក Thani Al Zeyoudi ប្រធាន MC១៣ បានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏បណ្តាប្រទេសជាសមាជិក WTO មិនបានយល់ព្រមលើឯកសារសំខាន់ៗមួយចំនួនដែលមានសារៈសំខាន់សម្រាប់ប្រទេសជាច្រើន។
រីឯខ្លួនវិញ អគ្គនាយិការ WTO លោកស្រី Ngozi Okonjo-Iweala បានឲ្យដឹងថា MC១៣ ត្រូវបានរៀបចំឡើងក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវស្ថានភាពដែលលោកស្រីចាត់ទុកថា ជាស្ថានភាពអស្ថិរភាពបំផុត។ យោងតាមអគ្គនាយក WTO បើទោះបីជាសន្និសីទសម្រេចបាននូវចំណុចសំខាន់ៗមួយចំនួនក៏ដោយ ក៏នៅតែមានបញ្ហាជាច្រើនដែលត្រូវបានខកខាន៕