សន្និសីទតុមូលប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤បិទបញ្ចប់

Chia sẻ

(VOVworld) - ក្រោយរយៈពេល២ថ្ងៃធ្វើការ នារសៀល
ថ្ងៃទី១៤ ធ្នូ សន្និសីទតុមូលប្រធានតុលាការបណ្ដា
ប្រទេសអាស៊ានលើកទី៤ស្ដីអំពីតួនាទីរបស់តុលាការ
ក្នុងកិច្ច ការពារបរិស្ថានបានបិទបញ្ចប់នៅរដ្ឋធានី
ហាណូយរបស់វៀតណាម។

(VOVworld) - ក្រោយរយៈពេល២ថ្ងៃធ្វើការ នារសៀលថ្ងៃទី១៤ ធ្នូ សន្និសីទតុមូល
ប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤ស្ដីអំពីតួនាទីរបស់តុលាការក្នុងកិច្ច
ការពារបរិស្ថាន ដែលបានរៀបចំឡើងដោយតុលាការប្រជាជនកំពូលវៀតណាម
សហការជាមួយធនាគាអភិវឌ្ឍន៍អាស៊ី បានបិទបញ្ចប់នៅរដ្ឋធានីហាណូយរបស់
វៀតណាម។សន្និសីទនេះ បានប្រមូលផ្ដុំពិភាគ្សាអំពីកិច្ចសហប្រតិបតិ្តការរវាង
តុលាការនៃប្រទេសអាស៊ាននានាលើវិស័យបរិស្ថាន ក្នុងនោះផ្ដោតសំខាន់ទៅលើ
សេចក្ដីថ្លែងការណ៍ទស្សនវិស័យរួមហ្សាការតានិងផែនការធ្វើសកម្មភាពហា
ណូយ។បណ្ដាតំណាងក៏បានផ្ដល់មតិអំពីតុល្យភាពរវាងការធានាផលប្រយោជន៍
របស់ប្រជាជនមូលដ្ឋានជាមួយការងារការពារបរិស្ថាន បញ្ហាកាប់បំផ្លាញព្រៃឈើ
​ ធ្វើអាជីវកម្ម ដឹកជញ្ជូន ជួញដូរឈើខុសច្បាប់និងបទល្មើសជួញដូរសត្វព្រៃខុស
ច្បាប់ផងដែរ។

សន្និសីទតុមូលប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤បិទបញ្ចប់ - ảnh 1
សន្និសីទតុមូលប្រធានតុលាការបណ្ដាប្រទេសអាស៊ានលើកទី៤​ (រូបថត៖TTXVN)


ថ្លែងមតិសន្និដ្ឋានសន្និសីទ លោក​ Truong Hoa Binh លេខាមជ្ឈឹមបក្សនិងជាប្រធាន
តុលាការតុលាការប្រជាជនកំពូលវៀតណាម បានឲ្យដឹងថា សន្និសីទទទួលបាន
លទ្ធផលគួរឲ្យកោតសរសើរ។ការជោគជ័យរបស់សន្និសីទមិនត្រឹមតែមានអត្ថ
ន័យចំពោះតុលាការនៃប្រទេសនិមួយៗប៉ុណ្ណោះទេ​ ថែមទាំងមានអត្ថន័យជាក់
ស្ដែងក្នុងការរួមចំណែកកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ទៀតផង៕

ប្រតិកម្មទៅវិញ