សន្និសីទតាមតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រី​សុខាភិបាល​នៃ​បណ្ដាប្រទេសអាស៊ានជាមួយសហរដ្ឋអាមេរិក

Chia sẻ
(VOVWORLD) - សន្និសីទតាមតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រីសុខាភិបាលនៃបណ្ដាប្រទេសអាស៊ានជាមួយសហរដ្ឋអាមេរិកបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែមេសា ។
សន្និសីទតាមតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្ត្រី​សុខាភិបាល​នៃ​បណ្ដាប្រទេសអាស៊ានជាមួយសហរដ្ឋអាមេរិក - ảnh 1 រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long (រូបថត៖ TTXVN)

បណ្តាប្រទេសបានធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីស្ថានភាពជំងឺរាតត្បាត COVID -  19 រាល់សកម្មភាពរបស់បណ្ដាប្រទេសជាសមាជិកដែលកំពុងអនុវត្ត ក៏ដូចជា បំណងប្រាថ្នាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនិយាយរួម និងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិយាយដោយឡែកផងដែរ។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាមលោក Nguyen Thanh Long បានចែករំលែកនូវបទពិសោធន៍ជាមួយបណ្ដាប្រទេសក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID -  19។ ជាពិសេសគឺតួនាទីដឹកនាំរបស់ប្រព័ន្ធនយោបាយទាំងមូល និងការចូលរួមយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ជាមួយយុទ្ធសាស្ត្រ“ការពារដោយម្ចាស់ការ - រកឃើញករណីឆ្លងជំងឺយ៉ាងឆាប់បំផុត - ដាក់នៅដាច់ដោយឡែក និងការព្យាបាល”។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសជាមាជិកអាស៊ាន ជាពិសេសក្នុងការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការស្រាវជ្រាវលើវ៉ាក់សាំងនិងថ្នាំព្យាបាលផងដែរ៕

ប្រតិកម្មទៅវិញ