|
សន្និសីទដំណាងរដ្ឋសភាឯកទេសបានប្រារព្ធឡើង (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានរៀបចំសន្និសីទដំណាងរដ្ឋសភាឯកទេសពិភាគ្សាផ្ដល់មតិអំពីបញ្ហាធំៗមួយចំនួនរបស់គំរោងច្បាប់ចំនួន៦នឹងដាក់ជូន
រដ្ឋសភាពិនិត្យអនុម័តនៅសម័យប្រជុំលើកទី៨។ ថ្លែងមតិប្រារព្ធសន្និសីទ
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៨
នៃរដ្ឋសភាជាសម័យប្រជុំលើកទី២បន្ទាប់ពីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានអនុម័ត។
ដោយហេតុនេះការងារកសាងច្បាប់ជាភារកិច្ចដ៏សែនសំខាន់។ នៅសម័យប្រជុំ
ខាងមុខ តាមគំរោង រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់និងសេចក្តីសំរេចចិត្ត
ចំនួន១៧ ផ្ដល់មតិជាលើកដំបូងឲ្យគំរោងច្បាប់ចំនួន១២។
នាព្រឹកថ្ងៃទី៨កញ្ញា បណ្ដាដំណាងបានផ្ដល់មតិទៅលើបញ្ហាធំៗចំនួន២
របស់គំរោងច្បាប់ចាត់តាំងរដ្ឋសភា(ធ្វើវិសោធនកម្ម)ដូចជាអំពីបរិមាណដំណាង
រដ្ឋសភាឯកទេសតួនាទីរបស់ក្រុមប្រឹក្សាជនជាតិនិងគណៈកម្មាធិការនានានៃ
រដ្ឋសភា។ សន្និសីទនឹងធ្វើការដល់ថ្ងៃទី១០កញ្ញា៕