សន្និសីទជាន់ខ្ពស់អាស៊ាន-អាមេរិកការការពិភាគ្សាយុទ្ធសាស្ត្រ

Chia sẻ
(VOVworld) - សន្និសីទជាន់ខ្ពស់ពិសេសរវាងប្រធានា
ធិបតីអាមេរិកលោក Barack Obama ជាមួយថ្នាក់ដឹក
នាំកំពូលអាស៊ីអាគ្នេយ៍នានា គ្រោងនឹងប្រព្រឹត្តទៅ
អាមេរិក នៅខែខាងមុខនេះនឹងជាជំនួបពិភាគ្សា
យុទ្ធសាស្ត្រ ដោយផ្ដោតលើការជំរុញការផ្លាស់ប្ដូរថ្មីនិងស្មារតីអាជីវកម្មនៅខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក។
VOVworld) - ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាអាស៊ីខាងកើត
និងប៉ាស៊ីហ្វិកលោក Daniel Russel នាថ្ងៃទី២២ មករា បានឲ្យដឹងថា សន្និសីទជាន់
ខ្ពស់ពិសេសរវាងប្រធានាធិបតីអាមេរិកលោក Barack Obama ជាមួយ ថ្នាក់ដឹកនាំ
កំពូលអាស៊ីអាគ្នេយ៍នានា គ្រោងនឹងប្រព្រឹត្តទៅអាមេរិក នៅខែខាង មុខនេះនឹងជា
ជំនួបពិភាគ្សាយុទ្ធសាស្ត្រ ដោយផ្ដោតលើការជំរុញការផ្លាស់ប្ដូរថ្មី និងស្មារតីអាជីវ
កម្មនៅខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក។លោក Russel បានសង្កត់ធ្ងន់ថា នៅសន្និសីទជាន់
ខ្ពស់នេះ ថ្នាក់ដឹកនាំនានានឹងពិភាគ្សាអំពីរបៀបជំរុញសមាហ រណកម្មក្នុងក្រប
ខ័ណ្ឌសហគមន៍អាស៊ានថ្មី យកចិត្តទុកដាក់ដល់ពាណិជ្ជកម្មនិង វិនិយោគក៏ដូច
ជារបៀបសហប្រតិបត្តិការដើម្បីជំរុញការផ្លាស់ប្ដូរថ្មីនិងស្មារតី ដែលជាវិស័យ
អាចនាំមកនូវឱកាសនិងភាពសម្បូររុងរឿងសំរាប់ខ្សែក្រវ៉ាត់ប៉ាស៊ីហ្វិក។

លោក Russel នឹងទៅកាន់រដ្ឋធានីវៀងច័ន្ទរបស់ឡាវ ដែលជាប្រទេសកំពុងកាន់
ដំណែងប្រធានអាស៊ានក្នុងឆ្នាំ២០១៦ ហើយបន្ទាប់មកនោះគឺរាជធានីភ្នំពេញ
របស់កម្ពុជា ដើម្បីពិភាគ្សាអំពីការងារត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ាន
អាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ Sunnylands រដ្ឋ California ចាប់ពីថ្ងៃទី១៥
ដល់ថ្ងៃទី១៦ កុម្ភៈខាងមុខនេះ៕

ប្រតិកម្មទៅវិញ