សន្និសីទជាន់ខ្ពស់រដ្ឋមន្រ្តីអាស៊ានលើកទី៦ស្ដីពីបញ្ហាគ្រឿងញៀន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់ត្រៀមរៀបចំអោយសន្និសីទរដ្ឋមន្រ្តីអាស៊ាន លើកទី៦ស្ដីពីបញ្ហាគ្រឿងញៀន។
សន្និសីទជាន់ខ្ពស់រដ្ឋមន្រ្តីអាស៊ានលើកទី៦ស្ដីពីបញ្ហាគ្រឿងញៀន - ảnh 1 ឧត្តមសេនីយ៍ត្រី Pham Van Cac ប្រធានស្នងការប៉ូលីសស៊ើបអង្កេតបទល្មើសគ្រឿងញៀន ចំណុះក្រសួង នគរបាល ថ្លែងនៅសន្និសីទ (រូបថត៖ TTXVN)


ថ្លែងនៅសន្និសីទ ឧត្តមសេនីយ៍ត្រី Pham Van Cac ប្រធានស្នងការប៉ូលីសស៊ើបអង្កេតបទល្មើសគ្រឿងញៀន ចំណុះក្រសួង នគរបាល បានអោយដឹងថា ការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យាកំពុងនាំមកនូវ ផលប្រយោជន៍រួមជាច្រើន ប៉ុន្តែពួកឧក្រិដ្ឋជនក៏ឆក់យកការអភិវឌ្ឍនោះ ដើម្បី ប្រព្រឹត្តអំពើឧក្រិដ្ឋដោយមានលក្ខណៈស្មុគស្មាញជាងមុនដែរ។ ឧត្តមសេនីយ៍ត្រី Pham Van Cac ចាត់ទុកថា ដើម្បីទប់ទល់ឲ្យបានទាន់ពេលវេលាជាមួយសភាព ការណ៍គ្រឿងញៀននាបច្ចុប្បន្ន វៀតណាមនិងប្រទេសអាស៊ានដទៃ ត្រូវបង្កើន ប្រសិទ្ធភាពនិងគុណភាពនៃសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់និងថ្នាក់រដ្ឋមន្រ្តី សង្កេត តាមដានសភាពការណ៍គ្រឿងញៀនលើពិភពលោកនិងក្នុងតំបន់ ដើម្បីកែតម្រូវ និងបំពេញបន្ថែមខ្លឹមសារទៅក្នុងរបៀបវារៈ ធានាតួនាទីពិគ្រោះយោបល់និង កំណត់ទិសដៅរួមអំពីគោលនយោបាយបង្ការប្រឆាំងគ្រឿងញៀនក្នុងប្លុកអាស៊ាន។ ឧត្តមសេនីយ៍ត្រី Pham Van Cac បានសង្កត់ធ្ងន់ថា៖

        “ក្នុងវិស័យបង្ការប្រឆាំងគ្រឿងញៀន ព័ត៌មានគឺជាកត្តាគន្លឹះ ដោយហេតុនេះ ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន សហការស៊ើបអង្កេត ចាប់ខ្លួនឧក្រិដ្ឋជន និងខ្សែ សង្វាក់ផលិតកម្ម ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់។ រួមជាមួយ គ្នានោះ បន្តផ្គត់ផ្គង់ ចែករំលែកព័ត៌មានស្ដីពីប្រភេទគ្រឿងញៀនថ្មី និងរបៀបដឹក ជញ្ជូនគ្រឿងញៀនថ្មី រវាងបណ្ដាប្រទេសជាសមាជិក។ កិច្ចសហប្រតិបតិ្តការ លើវិស័យបង្ការប្រឆាំងគ្រឿងញៀន ត្រូវបានគួបផ្សំជាមួយកិច្ចសហប្រតិបតិ្តការ លើវិស័យផ្សេងៗទៀត ក៏ដូចជាត្រូវបានដាក់បញ្ចូលក្នុងក្របខ័ណ្ឌសហប្រតិបតិ្ត ការផ្សេងៗទៀតនៅក្នុងតំបន់ដូចជាយន្តការសហប្រតិបតិ្តការបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ទន្លេមេគង្គនិងយន្តការសហប្រតិបតិ្តការដើម្បីទន្លេមេគង្គ ប្រកបដោយសុវត្ថិភាព”។

        អង្គសន្និសីទបានផ្ដោតទៅលើការអនុវត្តផែនការសកម្មភាពអាស៊ានស្ដីពីការខិតខំប្រឹងប្រែងការពារសហគមន៍ ប្រឆាំងគ្រឿងញៀនក្នុងដំណាក់កាល២០១៦-២០២៥និងផែនការសហប្រតិបតិ្តការអាស៊ានស្ដីពីការបង្ការប្រឆាំងការផលិតនិងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់នៅតំបន់ត្រីកោនមាសដំណាក់កាល ២០១៧-២០១៩៕

ប្រតិកម្មទៅវិញ