សន្និសីទជាន់ខ្ពស់ អ.ស.ប. ស្តីពីការប្រគល់សិទ្ធិសំរាប់នារី

Chia sẻ
(VOVworld) – សម័យប្រជុំលើកទី ៦០ គណៈកម្មាធិការ
តួនាទីរបស់នារី អ.ស.ប. (CSW 60) បានបើកជាផ្លូវការនា
ថ្ងៃទី ១៤ មិនា នៅអាមេរិក។ ប្រធានបទពិភាក្សា នៃ
សម័យប្រជុំលើកមនេះគឺ «ការប្រគល់សិទ្ធិសំរាប់នារី
និងទំនាក់ទំនងជាមួយ ការអភិវឌ្ឍន៍និរន្តភាព»។ 


សន្និសីទជាន់ខ្ពស់ អ.ស.ប. ស្តីពីការប្រគល់សិទ្ធិសំរាប់នារី - ảnh 1
សន្និសីទជាន់ខ្ពស់ អ.ស.ប. ស្តីពីការប្រគល់សិទ្ធិសំរាប់នារីបើនជាផ្លូវការ (Image: VNA)

(VOVworld) – សម័យប្រជុំលើកទី ៦០ គណៈកម្មាធិការតួនាទីរបស់នារី អ.ស.ប.
 (CSW 60) បានបើកជាផ្លូវការនាថ្ងៃទី ១៤ មិនា នៅអាមេរិក។ ប្រធានបទពិភាក្សា
នៃសម័យប្រជុំលើកមនេះគឺ «ការប្រគល់សិទ្ធិសំរាប់នារីនិងទំនាក់ទំនងជាមួយ
ការអភិវឌ្ឍន៍និរន្តភាព»។ សម័យប្រជុំលើកនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ទី
 ២៤ មិនាឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង
 សង្គមកិច្ចវៀតណាម​ លោកស្រី​ Pham Thi Hai Chuyen បានលើកច្បាស់ថា ៖
អាស៊ានទទួលបានសមិទ្ធិជាច្រើនខាងសមភាពភេទនិងការប្រគល់សិទ្ធិសំរាប់
នារី។ សិនិទ្ធិផលទាំងនេះត្រូវបានបង្ហាញតាមរយៈការចូលរួមឲ្យកាន់តែច្រើន
ឡើយ របស់នារីទៅក្នុងកំលាំងពលកម្មជីវភាពសេដ្ឋកិច្ចនយោបាយសង្គមនិង
ការងាសមភាពភេទនៅប្រទេសអាស៊ាននានា។ លោកស្រីបានអះអាងទៀតថា៖
 អាស៊ានអះអាងជាថ្មីម្តងទៀតនូវការអនុវត្តអនុសញ្ញាស្តីពីការលុបចោល
រាល់ការប្រកាន់ភេទប្រឆាំងនារី បន្តខំប្រឹងប្រែងដើម្បីការ ជឿនលឿងរបស់នារី៕ 

ប្រតិកម្មទៅវិញ