|
សន្និសីទចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២២ បើកជាផ្លូវការ (Image: VNA) |
(VOVworld) – សន្និសីទចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចបណ្ដាប្រទេសអាស៊ានលើកទី
២២ (AEM Retreat 22) បានបើកជាផ្លូវការនៅទីក្រុង Chiang Mai ថៃ ដោយមាន
ការចូលរួមរបស់មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ប្រទេសជាមសមាជិកអាស៊ាននិងអគ្គ
លេខាធិការអាស៊ាន លោក Le Luong Minh ។ គណៈប្រតិភូវៀតណាមដឹកនាំ
ដោយ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Nguyen Cam Tu បាន
ចូលរួម សន្និសីទលើកនេះ។ បណ្ដាខ្លឹមសារជាក់ស្តែងត្រូវបានពិភាក្សានៅ
សន្និសីទលើក នេះរួមមាន៖ គោលដៅអាទិភាពក្នុងអាណត្តិជាប្រធានអាស៊ាន
ឆ្នាំ ២០១៦ របស់ ឡាវ ការផ្តើមគំនិតរបស់ក្រុមការងារសេដ្ឋកិច្ចជាន់ខ្ពស់សំរាប់
បណ្ដារដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ាន (AEM) សំដៅជំរុញដំណើការធ្វើសមាហរ
ណកម្មតំបន់ ដំណើរការចរចារនិងការផ្តើមគំនិតជំរុញការចរចារកិច្ចព្រមព្រៀង
ដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយដៃគូចំនួន ៦ គឺ ចិន
កូរ៉េខាងត្បូង ជប៉ុនឥណ្ឌាអូស្រ្តាលីនិងនូវ៉ែលហ្សេឡង់និងការបច្ចុប្បន្នកម្ម
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងបណ្ដាដៃគូ (អាស៊ាន+១ FTA)
ជាដើម៕