សន្និសិទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម

Chia sẻ
(VOVWORLD) -ក្នុងសន្និសីទកាសែតសាមញ្ញ នាថ្ងៃទី២០កក្កដា នៅទីក្រុងហាណូយអ្នកនាំពាក្យក្រសួងការបរទេស វៀតណាម  លោកស្រី Le Thi Thu Hang បានផ្តល់ព័ត៌មានអំពីប្រជាពលរដ្ឋវៀតណាមចំនួន៣នាក់ត្រូវស្លាប់នៅហ្វីលីពីន។ ស្ដីអំពីការដែលនាវិកចំនួន ២នាក់នៅនាវា Royal ១៦ 
សន្និសិទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  

ក្នុងសន្និសីទកាសែតសាមញ្ញ នាថ្ងៃទី២០កក្កដា នៅទីក្រុងហាណូយអ្នកនាំពាក្យក្រសួងការបរទេស វៀតណាម  លោកស្រី Le Thi Thu Hang បានផ្តល់ព័ត៌មានអំពីប្រជាពលរដ្ឋវៀតណាមចំនួន៣នាក់ត្រូវស្លាប់នៅហ្វីលីពីន។ ស្ដីអំពីការដែលនាវិកចំនួន២នាក់នៅនាវា Royal ១៦ ត្រូវក្រុមភេរវករ Abu Sayyaf សម្លាប់នោះ លោកស្រី Le Thi Thu Hang បានអោយដឹងថា៖បណ្ដាបែបបទសំរាប់នាវិកទាំងពីរនោះបានសម្រេច។ហើយចំពោះការដែលប្រជាពលរដ្ឋវៀតណាមត្រូវស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពប្រទេសនេះទៅលើក្រុមភេរវករ  Abu Sayyaf នៅតំបន់ Tolo ( Sulu) លោកស្រី Le Thi Thu Hang បានអោយដឹងថា៖ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនកំពុងរួមសហការជាមួយស្ថាប័នទាក់ទិននានាដើម្បីបំពេញបែបបទផ្សេងៗ៕

ប្រតិកម្មទៅវិញ