នាថ្ងៃទី ៥ មេសា នៅសន្និសីទកាសែតប្រចាំខែនៃក្រសួងការបរទេសវៀត ណាម ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីអំពីអង្គជំនុំជំរះកាត់ទោសអ្នកជាប់ ចោទចំនួន ៦ នាក់ពីបទ «ផ្តួលរំលំរដ្ឋអំណាចប្រជាជន» ដែលកំពុងប្រព្រឹត្តទៅ នៅទីក្រុងហាណូយ មុននេះ អង្គការបរទេសមួយចំនួនបានឡើងសម្លេងទាមទា ឲ្យវៀតណាមដោះលេងអ្នកទាំងនោះភ្លាមមួយរំពេក អ្នកនាំពាក្យក្រសួងការបរ ទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
«ខ្ញុំបេដិសេធព័ត៌មានខុសឆ្គងនិងគ្មានបរានុម័ត។ ដូចប្រទេសទាំងឡាយលើ ពិភពលោក នៅវៀតណាម រាល់ទង្វើរំលោភច្បាប់នឹងត្រូវចាត់ការតាមច្បាប់។ ខ្ញុំអះអាងថា ធានានិងជំរុញបណ្ដាសិទ្ធិមនុស្សជាគោលនយោបាយមុនក៏ ដូចជាក្រោយរបស់វៀតណមដែលត្រូវបានអនុវត្តឲ្យសមស្របនឹងរដ្ឋធម្មនុញ្ញនិង ច្បាប់វៀតណាម ក៏ដូចជា បណ្ដាអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិមនុស្សដែល វៀតណាមជាសមាជិក។ ការខំប្រឹងប្រែងនិងស្នាដៃរបស់វៀតណាមលើវិស័យធា នានិងជំរុញសិទ្ធិមនុស្សត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។»
សម្តែងទស្សនៈរបស់វៀតណាម ពាក់ព័ន្ធដល់ភាពតានតឹងក្នុងទំនាក់ទំនង
ពាណិជ្ជកម្ននាពេលថ្មីៗនេះរវាង អាមេរិកនិងចិន លោកស្រី Le Thi Thu Hang បានចាត់ទុកថា៖ បញ្ហាក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនានា
គប្បីត្រូវដោះស្រាយឲ្យសមស្របនឹងការកំណត់នៃអង្គការពាណិជ្ជកម្មពិភព
លោកធានាផលប្រយោជន៍ត្រឹមត្រូវរបស់ភាគីពាក់ព័ន្ធនានារួមចំណែកសំរាប់កិច្ចសហប្រតិបត្តិការការអភិវឌ្ឍនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក៕