សន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ពិភាក្សាអំពីបញ្ហាស៊ីរី

Chia sẻ
(VOVWORLD) - សន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពស៊ីរីបាន ប្រព្រឹត្តទៅនាថ្ងៃទី ៤ មេសា នៅរដ្ឋធានីអានការ៉ា ប្រទេសទួរគី ក្រោមអធិបតីភាព របស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Recep Tayyip Erdogan រួមជាមួយ ការចូលរួមរបស់សមភាគីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani។ 
សន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ពិភាក្សាអំពីបញ្ហាស៊ីរី - ảnh 1 សន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ពិភាក្សាអំពីបញ្ហាស៊ីរី

សន្និសីទកំពូលត្រីភាគីរុស្ស៊ី-ទួរគី-អ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពស៊ីរីបាន ប្រព្រឹត្តទៅនាថ្ងៃទី ៤ មេសា នៅរដ្ឋធានីអានការ៉ា ប្រទេសទួរគី ក្រោមអធិបតីភាព របស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Recep Tayyip Erdogan រួមជាមួយ ការចូលរួមរបស់សមភាគីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani។ គោលដៅនៃសន្និសីទលើកនេះគឺសំដៅស្វែងរក ដំណោះស្រាយនយោបាយមួយសំរាប់ជំលោះដែលអូសបន្លាយក្នុងរយៈពេល ៧ ឆ្នាំនៅស៊ីរី។  ក្នុងសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញបន្ទាប់ពីសន្និសីទប្រទេសទាំងបីបានសន្យាខំប្រឹងប្រែងទទួលឲ្យបានបទឈប់បាញ់ជាស្ថាពរ យ៉ាងឆាប់រហ័សនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ក្រៅពីនោះ អង្គសន្និសីទក៏បានផ្តោតសំខាន់ទៅលើការធានាសកម្មភាពនៅតំបន់បន្ធូស្រាលភាពតានតឹងជំរុញការអនុវត្តកិច្ចព្រមព្រៀងរបស់មហាសន្និបាតសន្ទនាជាតិស៊ីរីនិងការលើកកំពស់ជំនឿទុកចិត្តរបស់ភាគីទាក់ទិននានាផងដែរ។ ថ្នាក់ដឹកនាំរបស់រុស្ស៊ីទួរគីនិងអ៊ីរ៉ង់ក៏បានអះអាងនូវការប្តេជ្ញាចិត្តជំរុញយ៉ាងខ្លាំងការខំប្រឹងប្រែងសំដៅធានា «សុខសាន្តត្រាណលើដីគោក» ក៏ដូចជា ការពារជនស៊ីវិលនៅតំបន់បន្ធូស្រាលភាពតានតឹងនៅស៊ីរីដែរ។ តាមមជ្ឈដ្ឋានអ្នកសង្គេតការតំបន់ថា សន្និសីទលើកនេះត្រូវបានចាត់ទុកជារូបសណ្ឋានថ្មីសំរាប់ការបង្កើនកិច្ចសហប្រតិបត្តិការ៕   

ប្រតិកម្មទៅវិញ