សន្និសីទ WEF Davos ឆ្នាំ​២០២២ អំពាវនាវឱ្យបញ្ចប់ការកាប់បំផ្លាញព្រៃ Amazon

Chia sẻ
(VOVWORLD) - នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស (ស្វីស) អ្នកនយោបាយនិងអ្នកជំនាញហិរញ្ញវត្ថុអាមេរិកខាងត្បូងបានអំពាវនាវឱ្យមានទម្រង់ថ្មី ដើម្បីធ្វើរុក្ខាប្រមាញ់ប្រកបដោយចីរភាពនៅក្នុងព្រៃ Amazon (អាម៉ាហ្សូន) ដោយបានអះអាងថា នេះជាមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការធ្វើអាជីវកម្មហួសហេតុ។
សន្និសីទ WEF Davos ឆ្នាំ​២០២២ អំពាវនាវឱ្យបញ្ចប់ការកាប់បំផ្លាញព្រៃ Amazon - ảnh 1តំបន់មួយនៃព្រៃAmazon ក្នុងរដ្ឋ Rondonia ប្រទេសប្រេស៊ីល ត្រូវបានបំផ្លាញនៅថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១។ (រូបថត៖ AFP/TTXVN)

ប្រធានធនាគារអភិវឌ្ឍន៍ប្រេស៊ីល (BNDES) លោក Gustavo Montezano បានឲ្យដឹងថា BNDES កំពុងខិតខំប្រឹងប្រែងផ្តល់ហិរញ្ញប្បទានសម្រាប់ការដាំដើមឈើឡើងវិញ បន្ទាប់ពីរយៈពេលជាច្រើនទស្សវត្សរ៍ដែលមនុស្សគ្រប់រូបបានចាត់ទុកថា "ការកាប់បំផ្លាញព្រៃឈើបានបង្កើតតម្លៃសេដ្ឋកិច្ច"។

នៅឯសន្និសីទ WEF ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque បានចាត់ទុកថា នឹងចាំបាច់ត្រូវប្រើប្រាស់គោលនយោបាយ "ការ៉ុត និងដំបង" ដើម្បីដាក់ទណ្ឌកម្មលើការកាប់បំផ្លាញព្រៃឈើ និងគាំទ្រការដាំដើមឈើហូបផ្លែប្រកបដោយចីរភាព។

នៅថ្ងៃដដែល WEF បានប្រកាសថា នឹងតភ្ជាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ WEF នៅឆ្នាំ ២០២៣ នៅខែមករាឆ្នាំក្រោយ - ក្នុងរដូវរងារ - នៅរម្មណីយដ្ឋានជិះស្គីទីក្រុងដាវ៉ូស (ស្វីស)៕

 

ប្រតិកម្មទៅវិញ