(VOVworld) - គិតរហូតដល់ចុងខែកញ្ញា ឆ្នាំ២០១៥ វៀតណាមមាន២៣/៥០តំបន់
ដែលអនុវត្តការដាំព្រៃឈើជំនួស ដោយទំហំផ្ទៃដីជាង៨ពាន់ហិកតា ហើយសំរេច
បាន៣៦%នៃផែនការ។ថ្លែងមតិនៅសន្និសីទ online វាយតំលៃលទ្ធផលនៃការដាំ
ព្រៃឈើជំនួសឲ្យទំហំព្រៃឈើដែលប្ដូរទៅគោលដៅប្រើប្រាស់ផ្សេងនិងដំណោះ
ស្រាយអនុវត្តនាពេលខាងមុខ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung
Hai បានស្នើរឲ្យក្រសួង ស្ថាប័នមជ្ឈឹមនានា គប្បីសហការយ៉ាងស្អិតរមួយជាមួយ
តំបន់ សំដៅត្រួតពិនិត្យ វាយតំលៃដោយឆ្លងកាត់លើការលំបាក។លោក Hoang
Trung Hai បានឲ្យដឹងថា៖
“យើងត្រូវខិតខំប្រឹងប្រែងថែមទៀតនិងដោះស្រាយឲ្យបានល្អនូវការលំបាកដើម្បី
ធានាទំហំព្រៃឈើដាំជំនួស ជាពិសេសវៀតណាមកំពុងក្នុងដំណើរការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ផ្ទេរប្ដូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ប្រសិនបើមិនប្ដេជ្ញារក្សាបាន
ទំហំព្រៃឈើដាំជំនួសនេះ គឺមិនធានាបានការអភិវឌ្ឍន៍ដោយនិរន្តរភាពរបស់
ប្រទេសជាតិឡើយ”៕