សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគ គ្រុនផ្តាសាយបក្សី

Chia sẻ
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ គណៈកម្មាធិការបញ្ជាណែ នាំជាតិក្នុងការបង្កាប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សី
បានរៀបចំ សន្និសីទ online ជាមួយបណ្ដាខេត្តក្រុងសំដៅ
ពិភាក្សាអំពីវិធានការទប់ទល់ជាបន្ទាន់នឹងអាសន្នរោគនេះ។ 
សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគ គ្រុនផ្តាសាយបក្សី  - ảnh 1
សន្និសីទ online ទប់ទល់ជាបន្ទាន់នឹងអាសន្នរោគគ្រុនផ្តាសាយបក្សី
 (Image: baodientu.chinhphu.vn)

(VOVworld) – ចំពោះមុខបំរ៉ែបំរួលស្មុគស្មាញនៃអាសន្នរោគគ្រុនផ្តាសាយបក្សី H5N1 និងគ្រោះអាសន្នផ្ទុះឡើងអាសន្នរោគគ្រុនផ្តាសាយបក្សាបក្សី H7N9 ដែលអាចឆ្លៀត
ចូលនៅវៀតណាម នាថ្ងៃទី ១៨ កុម្ភៈ គណៈកម្មាធិការបញ្ជាណែនាំជាតិក្នុងការបង្កា
ប្រឆាំងនឹងអាសន្នរោគគ្រុនផ្តាសាយបក្សីបានរៀបចំ សន្និសីទ online ជាមួយបណ្ដា
ខេត្តក្រុងសំដៅពិភាក្សាអំពីវិធានការទប់ទល់ជាបន្ទាន់នឹងអាសន្នរោគនេះ។ នៅ
សន្និសីទលើកនេះ ប្រធាននាយកដ្ឋានពេទ្យសត្វចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍
ជនបទវៀតណាម លោក Pham Van Dong បានឲ្យដឹងថា៖ ខេត្តចំនួន ១១ នៅវៀតណាម
បានរកឃើញអាសន្នរោគគ្រុនផ្តាសាយបក្សី AH5N1។ វៀតណាមមិនទាន់រកឃើញ
អាសន្នរោគគ្រុនផ្តាសាយបក្សី AH7N9 ទេ។ ប៉ុន្តែ មេរោគនេះបានរីករាយដាលនៅខេត្ត
Guangxi របស់ចិន ដែលជាខេត្តព្រំដែនជាមួយវៀតណាម។ ដោយហេតុនេះ លទ្ធភាព
ដែលមេរោគ​ពោលខាងលើអាចរីករាលដាលចូលដល់វៀតណាមគឺខ្ពស់ណាស់។ថ្លែងមតិបញ្ជាណែនាំសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai បានស្នើថា៖

“យើងត្រូវអនុវត្តវិធានការឲ្យបានខ្លាំងក្លាថែមទៀត។ ជាបថម យើងត្រូវទប់ស្កាត់ បានអាសន្នរោគលើបក្សី ត្រូវការពារសុវត្ថិភាពសហគមន៍និងប្រជាជន។ ខ្ញុំស្នើ ឲ្យថ្នាក់ដឹកនាំខេត្តក្រុងបង្កើនការងារឃោសនា ប្រមូលផ្តុំទៅលើការបញ្ជាណែនាំ បណ្ដាស្ថាប័នអង្គភាពក្នុងតំបន់បង្កើនការងារឃោសនានេះ។”

វៀតណាមនឹងផ្សព្វផ្សាយនឹងដាក់អនុវត្តខែរក្សាអនាម័យបង្ការអាសន្នរោគគ្រុន
ផ្តាសាយបក្សីជា បន្ទាន់ក្នុងទូទាំងប្រទេសចាប់ពីថ្ងៃទី ២២ កុម្ភៈដល់ទី ២១ មិនា៕

ប្រតិកម្មទៅវិញ