សន្និសីទ COP ២១ ឈានចូលដល់ដំណាក់កាលសំរេចកំណត់

Chia sẻ
(VOVworld) - គោលដៅស្នូលនៅតែជាការរក្សាកំណើន
នៃសីតុណ្ហភាពផែនដីដល់ឆ្នាំ២១០០ក្រោមកំរិត២
អង្សាសេ។ប៉ុន្តែ ភាគីនានាចូល រួម COP ២១នៅមិន
ទាន់ឯកភាពធ្វើយ៉ាងម៉េចដើម្បីអនុវត្តន៍គោលដៅ
នោះបាន ឡើយ។
សន្និសីទ COP ២១ ឈានចូលដល់ដំណាក់កាលសំរេចកំណត់ - ảnh 1
ទឹកកករលាយដោយឥទ្ធិពលនៃកំណើនសីតុណ្ហភាពរបស់ផែនដី

(VOVworld) - នាថ្ងៃទី៦ ធ្នូ វាយតំលៃអំពីសប្ដាហ៍ចរចារដំបូងក្នុងក្របខ័ណ្ឌសន្និសីទ
លើកទី២១អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្ដីពីបំរ៉ែ បំរួលអាកាស
ធាតុ (COP ២១) នៅទីក្រុងប៉ារីសរបស់បារាំងចាប់ពីថ្ងៃទី៣០ វិច្ឆិកា ប្រធានាធិបតី
បារាំងលោក Francois Hollande បានលើកច្បាស់ថា ជំនួបចរចារ នេះមិនទាន់បញ្ចប់
នៅឡើយហើយកំពុងឈានចូលដំណាក់កាលសំរេចកំណត់។តាមលោក Francois
 Hollande ថា ភាគីនានាបានអនុម័តជាសារវ័ន្តលើពង្រាង កិច្ចព្រមព្រៀងទូទាំងពិភព
លោកស្ដីពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុដែលមានប្រវែង៤៨សន្លឹក។គោល
ដៅស្នូលនៅតែជាការរក្សាកំណើននៃសីតុណ្ហភាពផែនដីដល់ឆ្នាំ២១០០ក្រោមកំរិត
២អង្សាសេ។ប៉ុន្តែ ភាគីនានាចូល រួម COP ២១នៅមិនទាន់ឯកភាពធ្វើយ៉ាងម៉េច
ដើម្បីអនុវត្តន៍គោលដៅនោះបាន ឡើយ។ដោយហេតុនេះ មានលទ្ធភាពដែល
គោលដៅរក្សាកំណើននៃ សីតុណ្ហភាពផែនដីនឹងចុះត្រឹម១,៥អង្សាសេជំនួសឲ្យ
២អង្សាសេ។ការខ្វែងគំនិតមួយក្នុងចំណោមការខ្វែងគំនិតស្នូលរវាងភាគីទាំងអស់
គ្នានោះគឺប្រាក់ចំណាយដើម្បីអភិវឌ្ឍន៍ប្រភពថាមពលក៏កើតឡើងវិញនៅខឿន
សេដ្ឋកិច្ចមិនទាន់អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ