បណ្ដារដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ កូរ៉េខាងត្បូង នៅសឹង្ហបុរី (រូបថត៖ Yonhap/TTXVN) |
នៅសន្និសីទទាំងនេះ ដៃគូនានាសុទ្ធតែបានបញ្ជាក់ពីការគោរពចំពោះទំនាក់ទំនងអាស៊ាន គាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាននៅក្នុងតំបន់និងការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាដែលដឹកនាំដោយអាស៊ានផងដែរ។
*ចំពោះកូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ ដោយផ្សារភ្ជាប់ជាមួយសហគ្រាសនិងតំបន់ឯកជនរបស់ភាគីទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសកម្ពុជា ជាអ្នកសម្របសម្រួលអាស៊ាន - កូរ៉េខាងត្បូង បានប្រគល់ជាផ្លូវការ នូវតួនាទីជាអ្នកសម្របសម្រួលសម្រាប់ដំណាក់កាល ២០១៨-២០២១ទៅកាន់ប្រទេសព្រុយណេ។
*ចំពោះប្រទេសកាណាដា៖ បណ្តាប្រទេសអាស៊ានបានអបអរសាទរកាណាដាដែលចូលរួមយ៉ាងសកម្មក្នុងយន្តការដឹកនាំដោយអាស៊ាន។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន ដោយផ្អែកលើមូលដ្ឋាននៃកម្មវិធីសកម្មភាពអាស៊ាន - កាណាដាដំណាក់កាល២០១៦-២០២០ ជាពិសេសលើការប្រឆាំងភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ពាណិជ្ជកម្ម-វិនិយោគទុន ការតភ្ជាប់វិទ្យាសាស្ត្របច្ចេកវិទ្យា បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអប់រំនិងទេសចរណ៍ជាដើម។ នៅក្នុងកិច្ចប្រជុំនោះ ហ្វីលីពីនដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - កាណាដា បានប្រគល់នូវតួនាទីជាអ្នកសម្របសម្រួលសម្រាប់ដំណាក់កាល២០១៨-២០២១ ជូនចំពោះប្រទេសមីយ៉ាន់ម៉ា។
*ចំណែកឯសហភាពអឺរ៉ុប៖ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសន្យាដែលភាគីនានាទទួលបានសំដៅជម្រុញសណ្តាប់ធ្នាប់អន្តរជាតិ។ លើកទឹកចិត្តភាគីទាំងពីរឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាពាណិជ្ជកម្ម រួមទាំងលទ្ធភាពនៃការបន្តកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - អឺរ៉ុបនិងការដឹកជញ្ជូនផ្លូវអាកាស។ នៅចុងបញ្ចប់នៃសន្និសីទនោះ ប្រទេសថៃបានផ្ទេរតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - សហភាពអឺរ៉ុបដំណាក់កាល២០១៨-២០២១ ជូនប្រទេសសិង្ហបុរី។
*ចំណែកឯប្រទេសអូស្រ្តាលីវិញ៖ រដ្ឋមន្ដ្រីនានាបានប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិដោយសេរីនិងបើកចំហរ រួមទាំងពិភាក្សាលើវិធានការ សំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន - អូស្ត្រាលី - នូវែលសេឡង់ (AANZFTA) និងមានបំណងបញ្ចប់ឲ្យបានឆាប់នូវកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់វិស័យ (RCEP) ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រទេសមីយ៉ាន់ម៉ាបានប្រគល់តួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អូស្ត្រាលីជូន ប្រទេសម៉ាឡេស៊ី។
*រីឯសហរដ្ឋអាមេរិកវិញ៖ ភាគីទាំងពីរបានឯកភាពបន្តជំរុញការវិនិយោគនិងការតភ្ជាប់កិច្ចសហប្រតិបត្តិការសមុទ្ររួមទាំងការទប់ទល់នឹងបញ្ហាប្រឈមឆ្លងដែន រួមមានអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនិយម។ អាស៊ានបានអបអរសាទចំពោះគំនិតផ្តួចផ្តើមស្តីពីសន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព អភិបាលកិច្ចល្អការអប់រំយុវជនការចាប់ផ្តើមអាជីពជាដើម។ នៅចុងបញ្ចប់នៃសន្និសីទ ប្រទេសឡាវបានទទួលនូវតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - អាម៉េរិកដំណាក់កាល២ឥ១៨-២០២១ ពីប្រទេសម៉ាឡេស៊ី។
អញ្ជើញថ្លែងនៅក្នុងសន្និសីទទាំងអស់ពោលខាងលើ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ប្រទេសកូរ៉េខាងត្បូ កាណាដា អូស្ត្រាលី សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប សុទ្ធតែជាដៃគូសំខាន់របស់អាស៊ាន ព្រមទាំងស្វាគមន៍ចំពោះការដែលដៃគូទាំងអស់នេះបាន ចូលរួមយ៉ាងសកម្មជាមួយអាស៊ានដើម្បីជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងតំបន់។ ជាពិសេសមានបំណង ចង់បន្តកសាងនិងអនុវត្តនូវគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើន៕