សន្ធិសញ្ញាសកលស្តីពីការធ្វើចំណាកស្រុកបន្តត្រូវបានប្រឆាំងជំទាស់

Chia sẻ
(VOVWORLD) -  នាថ្ងៃទី២៥ ខែវិច្ឆិកា ស្លូវ៉ាគីបានប្រកាសប្រឆាំងជំទាស់ចំពោះសន្ធិសញ្ញាស្តីពីការធ្វើចំណាកស្រុករបស់អង្គការសហប្រជាជាតិ ដែលគ្រោងនឹងផ្ដល់សច្ចាប័ននៅខែធ្នូនេះ។
សន្ធិសញ្ញាសកលស្តីពីការធ្វើចំណាកស្រុកបន្តត្រូវបានប្រឆាំងជំទាស់ - ảnh 1 ទិដ្ឋភាពនៃជនចំណាកស្រុក

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅទីក្រុងព្រុចសែល នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Peter Pellegrini អះអាងថាប្រទេសនេះមិនដែលគាំទ្រឬក៏យល់ព្រមជាមួយន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីជនចំណាកស្រុកដែលគម្រោងនឹងចុះហត្ថលេខានៅ Marrakesh (ម៉ារ៉ុក) ឡើយ។ ស្លូវ៉ាគីប្រឆាំងជំទាស់នឹងបទបញ្ញត្តិដែលមិនរើសអើងចំពោះជនអន្តោប្រវេសន៍ស្របច្បាប់ឬខុសច្បាប់ខណៈដែលប្រទេសនេះបានចាត់ទុកថាជនចំណាកស្រុកសម្រាប់គោលដៅផ្នែកសេដ្ឋកិច្ចគឺខុសច្បាប់ និងបណ្តាលឲ្យមានមហន្តរាយនិងជាហានិភ័យដែលគំរាមកំហែងដល់សន្តិសុខសំរាប់ប្រទេសទទួលផងដែរ។

សន្ធិសញ្ញាសកលស្តីពីជនចំណាកស្រុកត្រូវបានបណ្តាប្រទេសជាសមាជិកនៃ អង្គការសហប្រជាជាតិ អនុម័តនៅខែកក្កដា បន្ទាប់ពីការចរចាក្នុងរយៈពេល ១៨ ខែ ហើយរំពឹងថានឹងត្រូវបានបណ្តាប្រទេសជាសមាជិកអនុម័តនៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅនាខែខាងមុខនេះ នៅ ប្រទេសម៉ារ៉ុក៕

ប្រតិកម្មទៅវិញ