ការពិនិត្យបឋមសម្រាប់ពិធីរំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ឧសភា នៅកីឡដ្ឋានទីក្រុង Dien Bien Phu គណៈកម្មាធិការ មជ្ឈិមទទួលបន្ទុកពិធីរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ របស់ប្រទេសជាតិ បានរៀបចំការត្រួតពិនិត្យបឋមនូវពិធីរំលឹកខួប ពិធីព្យុហយាត្រា និងក្បួនដង្ហែរ ខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានដឹកនាំកម្មវិធី។

ការពិនិត្យបឋមសម្រាប់ពិធីរំលឹកខួប ៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu - ảnh 1ទិដ្ឋភាពនៅកម្មវិធី។ (រូបថត៖ VNA)
ចំណុចលេចធ្លោនៃកម្មវិធីគឺ ពិធីព្យុហយាត្រាយោធា និងក្បូនដង្ហែរដែលចាប់ ផ្ដើមដោយក្រុមឧទ្ធម្ភាគចក្រប្រដាប់អាវុធនៃទ័ពជើងអាកាស កងទ័ពប្រជាជន វៀតណាម ដោយព្យួរទង់បក្ស និងទង់មាតុភូមិវៀតណាម។ បន្ទាប់មកគឺការធ្វើព្យុ ហយាត្រានិងក្បួនដង្ហែរដោយមានការចូលរួមពីផែនចំនួន ៤០ រួមជាមួយនឹងផែនចំនួន ២៧ ដែលឈរនៅលើទីធ្លា។ កម្មវិធីនេះមានមនុស្សជាង១២.០០០នាក់ចូលរួមក្នុង ពិធីព្យុហយាត្រានិងក្បួនដង្ហែរ។
ពិធីព្យុហយាត្រានិងក្បួនដង្ហែររំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu នឹងនឹងធ្វើឡើងនៅថ្ងៃទី ៧ ឧសភា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ