សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តបាញ់បង្ហោះគាំជ្រួចរយៈខ្លី។

Theo VOV -
Chia sẻ
VOV-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភាបន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈ
ខ្លីនាំផ្លូវមួយទៀត​លើដំបន់សមុទ្រជប៉ុន។

សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តបាញ់បង្ហោះគាំជ្រួចរយៈខ្លី។ - ảnh 1
សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភាបន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈខ្លីនាំផ្លូវមួយទៀត (vov.vn)


        VOV-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី១៩ឧសភា
បន្តបាញ់បង្ហោះបន្ថែមគាំជ្រួចរយៈខ្លីនាំផ្លូវមួយទៀត​លើដំបន់សមុទ្រជប៉ុន។ ករណីបាញ់បង្ហោះត្រូវបានអនុវត្តក្រោយរយៈពេល១ថ្ងៃ​ដែលព្យុងយ៉ាងបាន ដំណើរការករណីបាញ់បង្ហោះចំនួន៣ទៀតប្រហាក់ប្រហែលគ្នា។ កងទ័ព​កូរ៉េខាងត្បូងនិងអាមេរិកសុទ្ធតែត្រូវបានប្រកាសអាសន្នខ្ពស់ចំពោះ​លទ្ធភាព​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអាចដំណើរការករណីបាញ់​បង្ហោះសាកល្បងកាំជ្រួចរយៈមធ្យមមួយ។ ក្រសួងឯកភាពកូរ៉េខាងត្បូងបាន​
ចេញ​សេចក្តីប្រកាសរិះគន់ថា​នេះជាសកម្មភាពបង្ករឿងហេតុ គំរាមកំហែង
ទៅលើ​សន្តិសុខដំបន់និងសំណូមពរព្យុងយ៉ាងត្រូវបញ្ឈប់ភ្លាមមួយរំពេក
បណ្ដាសកម្មភាពប្រហាក់ប្រហែល។ អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki Moon បាន​ដាស់តឿនព្យុងយ៉ាងអត់ធ្មត់ជៀសវាងសកម្មភាព
ប្រហាក់ប្រហែល។ លោក Ban Ki Moon បានសង្កត់ធ្ងន់ថា​ដល់ពេលដែល
ព្យុងយ៉ាងត្រូវត្រឡប់ចូលមកតុចរចារ៦ភាគី​ឡើងវិញស្ដីពីគ្មាននុយគ្លេអ៊ែ
លើឧបទ្វិបកូរ៉េដើម្បីបន្ធូស្រាលភាពតានតឹង៕

ប្រតិកម្មទៅវិញ