សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama

Chia sẻ
(VOVworld)-វៀតណាមនិងអាមេរិកជំនះពុះពារនូវអតីតកាលសង្គ្រាម ចែករំលែក ផលប្រយោជន៍រួមជាច្រើននិងយថាទស្សន៍ទំនាក់ទំនង

សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama - ảnh 1
នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson លោក Richard Cronin


(VOVworld)-វៀតណាមនិងអាមេរិកជំនះពុះពារនូវអតីតកាលសង្គ្រាម ចែករំលែក ផលប្រយោជន៍រួមជាច្រើននិងយថាទស្សន៍ទំនាក់ទំនងនៃប្រទេសទាំងពីរគឺបោះ ជំហានទៅមុខជានិច្ច។ នេះជាការអះអាងរួមរបស់សាធារណមតិអាមេរិកបន្ទាប់ពី ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិក​លោក Barack Obama
នាពេលកន្លងទៅ។​ តាមការវាយតម្លៃរបស់មជ្ឈដ្ឋានអ្នកវិភាគនិងឃ្លាំមើលអាមេ រិកគឺដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យដោយគូសសញ្ញានូវរបត់ជាច្រើន ជាក់ស្តែងគឺសេចក្តីសម្រេចចិត្តលប់ចោលទាំងស្រុងបទហាមលក់អាវុធសម្រាប់
វៀតណាម ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចមានតម្លៃរាប់ពាន់លាន
ដុល្លារជាដើម។ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson
លោក Richard Cronin បានឲ្យដឹងថា៖

“នេះជាលទ្ធផលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ។​គោលដៅនៃការលប់ចោលទាំងស្រុងបទហាមលក់អាវុធ ឬការផ្តល់ជំ នួយជាយុទ្ធភ័ណ្ឌសម្រាប់វៀតណាមគឺមិនមែនជាការញុះញង់បង្កជម្លោះទេ
នោះគ្រាន់តែជា ការបង្កើនកម្លាំងពលំសម្រាប់វៀតណាមប៉ុណ្ណោះ”។

សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama - ảnh 2
អតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Michael Green

        តាមការវិភាគរបស់អតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ
អាមេរិក លោក Michael Green គឺះអាមេរិកមានបំណងជួយវៀតណាមបង្កើន លទ្ធភាពធានាសន្តិសុខសមុទ្រ តាមនោះរួមចំណែកធានាស្ថិរភាពក្នុងតំបន់៖

        “អាមេរិកផ្តោតការយកចិត្តទុកដាក់ចំនួន២ចំពោះទំនាក់ទំនងជាមួយវៀត
ណាម។ ទី១គឺ ភាគីទាំងពីរមានផលប្រយោជន៍រួមជាច្រើន។​ទី២គឺជួយវៀត
ណាម បង្កើនលទ្ធភាពការពារតំបន់សមុទ្ររបស់ខ្លួន។ ដូច្នេះ បទហាមលក់ អាវុធគឺជាឧបស័គ្គរាំងស្កាត់ប្រការទាំងពីរនេះ”។

        រីឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិកម្នាក់បាន
ឲ្យ​ដឹងថា សហគមន៍ជនវៀតណាមនៅអាមេរិកភាគច្រើនសុទ្ធតែសម្តែងក្តី
សោម នស្សរីករាយចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់លោក Obama
ដែរ៖

        “នេះជាមនោសញ្ជេតនាធម្មជាតិ។​ នៅពេលដែលមានប្រទេសណាមួយ  មានទំនាក់ទំនងល្អជាមួយវៀតណាមគឺយើងខ្ញុំសប្បាយណាស់ ដោយសារ ប្រ ទេសណាទទួលបានប្រជាប្រិយភាពទាក់ទាញច្រើនមានន័យថាប្រទេសនោះ នឹងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនាពេលខាងមុខ”។

សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama - ảnh 3
ឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិក

        ស្តីពីយថាទស្សន៍នៃទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកនាពេល
ខាង មុខ អ្នកប្រាជ្ញអាមេរិកសុទ្ធតែអះអាងថា គៅលនយោបាយជម្រុញកិច្ច
សហប្រតិ បត្តិការជាមួយវៀតណាមគឺមុនក៏ដូចជាក្រោយហើយគ្មានការផ្លាស់
ប្តូរឡើយ៕

ប្រតិកម្មទៅវិញ