សាធារណៈមតិអន្តរជាតិបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើការតាំងទីលំនៅដ្ឋានជនជាតិជ្វីហ្វនៅតំបន់ West Bank (រូបថត៖ vov.vn) |
ប្រធានាធិបតីប៉ាឡេស្ទីន និងអង្គការរំដោះប៉ាឡេស្ទីន PLO បានអំពាវនាវឱ្យពិភពលោកបដិសេធនិងថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេ រិក ព្រោះនោះគឺជាអំពើខុសច្បាប់និងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ព្រមទាំងអះអាងឡើងវិញថា រដ្ឋអំណាចអាមេរិកបានធ្វើឲ្យបាត់បង់កិត្យានុភាពទាំងស្រុងនៅក្នុងដំណើរការសន្តិភាពផងដែរ។
ប្រធានសភាអារ៉ាប់ លោក Fahm al-Salami ក៏បានបដិសេដលើសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកអំពីការតាំងទីលំនៅដ្ឋានរបស់អ៊ីស្រា អែលដោយចាត់ទុកសេចក្តីប្រកាសនេះរបស់អាមេរិកជាការរំលោភបំពានស្រឡះទៅលើច្បាប់អន្តរជាតិ ក៏ដូចជាសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត នៃអ.ស.ប និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
នាថ្ងៃទី ១៩ ខែវិច្ឆិកា ខុទ្ទកាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានឲ្យដឹងថា ការតាំងទីលំនៅដ្ឋានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន នៅតែរំលោភបំពានលើច្បាប់អន្តរជាតិ ព្រមទាំងប្រឆាំងនឹងគោលជំហរផ្លាស់ប្តូររបស់អាមេរិកស្តីពីការតាំងទីលំនៅដ្ឋានទាំងនេះផងដែរ។
នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Rupert Colville បានអះអាងថានឹងបន្តប្រកាន់ខ្ជាប់តាមគៅលជំហរជាយូរមកហើយ របស់ អ. ស.ប ដោយចាត់ទុកថាការតាំងទីលំនៅដ្ឋានរបស់អ៊ីស្រាអែលគឺរំលោភបំពានលើច្បាប់អន្តរជាតិ ហើយលោកក៏សង្កត់ធ្ងន់ថាការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសមួយមិនអាចបម្រែបម្រួលនូវច្បាប់អន្តរជាតិដែលមានស្រាប់នោះទេ៕