សាធារណមតិរិះគន់ការដែលអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀង​អាកាសធាតុ​ពិភពលោក

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៤ ខែវិច្ឆិកា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donal Trump បានដាក់លិខិតឡើងអង្គការសហប្រជាជាតិ ដោយប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ។ 
សាធារណមតិរិះគន់ការដែលអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀង​អាកាសធាតុ​ពិភពលោក - ảnh 1 អ្នកនាំពាក្យរបស់ ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ហេតុដូច្នេះហើយ អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ចាប់ពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី។ការសម្រេចចិត្តរបស់ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donal Trump នៅតែបន្តប្រឈមនឹងការរិះគន់ពីបណ្តាប្រទេសនិងអង្គការជាច្រើននៅលើពិភពលោក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានឲ្យដឹងថាប្រទេសនេះ“ សោកស្តាយ” ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយបានសម្តែងក្តីសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន“ ទទួលភារកិច្ចសំខាន់ៗ ដើម្បីខិតខំប្រឹងប្រែង ដើម្បីរួមចំណែកទៅក្នុងដំណើរការសហប្រតិការពុហភាគី ជាជាងការធ្វើសកម្មភាពអវិជ្ជមាន។

នាថ្ងៃដដែល អ្នកនាំពាក្យរបស់ ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានរិះគន់អាមេរិកអំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ហើយចាត់ទុកថា ទង្វើនេះបានធ្វើឲ្យកិច្ចព្រមព្រៀងនេះចុះខ្សោយ យ៉ាងធ្ងន់ធ្ងរ ដោយសារសហរដ្ឋអាមេរិកគឺជាប្រទេស ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំទី ២ នៅលើពិភពលោក។

ក្នុងពេលនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថានអាល្លឺម៉ង់ Svenja Schulze អគ្គលេខាធិការអង្គការនៃបណ្ដាប្រទេសនាំចេញប្រេង (OPEC) លោក Mohammad Barkindo និង អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric ក៏មានការសោកស្ដាយចំពោះសេចក្ដីសម្រេចចិត្តរបស់អាមេរិក ព្រមទាំងអះអាងនូវការគាំទ្រចំពោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ