|
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានឆ្លើយសំណួរដេញដោល (VOV) |
Vovworld-សម័យសួរដេញដោលក្នុងអំឡុង២ថ្ងៃកន្លះរបស់រដ្ឋសភាចំពោះសមាជិករដ្ឋាភិបាលចំនួន៥រូបបានបញ្ចប់នារសៀលថ្ងៃទី១២មិថុនាត្រូវបានសាធារណៈមតិវាយតំលៃខ្ពស់។ តាមដានខ្លឹមសារសួរដេញដោលរបស់ឧបនាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc អ្នកបោះឆ្នោត Tran Manh Long នៅខេត្ត Kon Tum បាន
ឃើញថា ឧបនាយករដ្ឋមន្ត្រីបានឆ្លើយដ៏ច្បាស់លាស់លើគ្រប់វិស័យស្មោះត្រង់
ពិសេសគឺដំណោះស្រាយដើម្បីការពារអធិបតេយ្យភាពបូរណភាពដែនដីនៃ
ប្រទេសជាតិ។
“ខ្ញុំឃើញថាឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអធ្ថិប្បាយលើគ្រប់វិស័យអំពីបញ្ហាមួយចំនួនដែលរដ្ឋសភានិងអ្នកបោះឆ្នោតទូទាំងប្រទេសយកចិត្ត
ទុកដាក់។ យើងខ្ញុំយល់ព្រមជាមួយរបៀបដោះស្រាយរបស់រដ្ឋាភិបាលចំពោះការ
ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង
ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ យើងខ្ញុំវាយតំលៃខ្ពស់ការខំប្រឹងប្រែង
ដោះស្រាយទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាល៕”