សាធារណៈមតិបន្តកោតសរសើរចំពោះការដឹកនាំរបស់វៀត ណាមក្នុងការឆ្លើយតបនឹង COVID-19 |
លោកបានលើកឡើងថា កិច្ចប្រជុំទាំងពីរនេះ បានបង្ហាញពីសាមគ្គីភាពក្នុងអាស៊ាននិងជាមួយប្រទេសដៃគូជិតខាងទាំងបីក្នុងតំបន់។
យោងតាមលោកអគ្គលេខាធិការអាស៊ានរូបនេះ កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ បានបញ្ជាក់ជាថ្មី ពីភាពចាំបាច់សម្រាប់ផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាត។ ធ្វើការវាយតម្លៃ អំពីតួនាទីរបស់វៀត ណាម ក្នុងនាមជាប្រធានអាស៊ាន ២០២០ អគ្គលេខាធិការអាស៊ានបានវាយតម្លៃថាតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត លោកអគ្គលេខាធិការអាស៊ានបានអះអាងថា៖ “វៀតណាមបានបង្ហាញពី “ភាពជាអ្នកដឹកនាំដ៏រឹងមាំ” ក្នុងការដឹកនាំការឆ្លើយតបជារួមនៃតំបន់ទៅនឹងរោគរាតត្បាត COVID-19។ ប្រធានបទ “កសាងអាស៊ានមួយប្រកបដោយភាពស្អិត រមួតនិងការឆ្លើយតប” ក្នុងឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាមគឺសមស្របនឹងស្ថានភាពដែលតំបន់នេះកំពុងឆ្លងកាត់។ អាស៊ានបានសាមគ្គីគ្នានិងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរោគរាតត្បាត ចាប់តាំងពីខែកុម្ភៈមក និងតាមរយៈសន្និសីទកំពូលពិសេសចំនួន ២ ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែមេសាកន្លងមក។ ការឆ្លើយតបយ៉ាងខ្លាំងក្លារបស់អាស៊ាន គឺភាគច្រើនដោយសារតែការដឹកនាំរបស់វៀតណាម ជាពិសេសក្នុងការជំរុញប្រទេសជាសមាជិកឱ្យពិភាក្សាគ្នានិងសហប្រតិបត្តិការជាមួយគ្នា”។
នាថ្ងៃទី ១៥ ខែមេសា ឯកអគ្គរដ្ឋទូត - ប្រធានក្រុមបេសកម្មចិនប្រចាំអាស៊ាន បានអះអាងថា ចិនជានិច្ចកាលគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០៕