ស្ថាប័នសុខាភិបាលនៃប្រទេសជាច្រើនស្នើឲ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសជំរុញ

Chia sẻ

(VOVWORLD) - ស្ថាប័នគ្រប់ គ្រងថ្នាំឱសថអឺរ៉ុប (EMA) ឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញក្រោយរយៈពេល៣ខែ គិតចាប់ពីពេលចាក់គ្រប់២ដូស នឹងនាំមកនូវប្រសិទ្ធភាព។

ស្ថាប័នសុខាភិបាលនៃប្រទេសជាច្រើនស្នើឲ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសជំរុញ - ảnh 1ប្រជាជនពាក់ម៉ាស់ការពារមេរោគនៅរដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
ក្នុងបរិបទដែលវីរុស SARS-CoV-2 បំប្លែងថ្មី Omicron កំពុងឆ្លងរាលដាលយ៉ាង ខ្លាំង ស្ថាប័នសុខាភិបាលមួយចំនួនបានស្នើឲ្យចាក់វ៉ាក់សាំងដូសជំរុញ។ ស្ថាប័នគ្រប់ គ្រងថ្នាំឱសថអឺរ៉ុប (EMA) ឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញក្រោយរយៈពេល៣ខែ គិតចាប់ពីពេលចាក់គ្រប់២ដូស នឹងនាំមកនូវប្រសិទ្ធភាព។
ក្នុងពេលជាមួយគ្នានោះ ស្ថាប័នគ្រប់គ្រងអាហារនិងថ្នាំឱសថ (FDA) អាមេរិក បានអនុញ្ញាតឲ្យពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Pfizer/BioNTech សម្រាប់សិស្សានុសិស្សដែលមានអាយុ១៦និង១៧ឆ្នាំ។ ដូសជំរុញ នេះនឹងត្រូវបានចាក់ក្រោយរយៈពេល៦ខែគិតចាប់ពីពេលចាក់គ្រប់២ដូស។
នៅអូស្ត្រាលីវិញ ក្រុមទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកការចាក់ថ្នាំការពារមេរោគ (ATAGI) បានយល់ព្រមជាមួយការចាក់វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Pfizer/BioNTech ជូនកុមារដែលមានអាយុចន្លោះពី៥ដល់១១ឆ្នាំ៕

ប្រតិកម្មទៅវិញ