ស្ថានីយ៌ទូរទស្សន៌ជាតិក្រិកផ្សាយបន្តផ្ទាល់ជាផ្លូវការ

Chia sẻ
នាថ្ងៃទី២១សីហា ស្ថានីយ៌ទូរទស្សន៌ជាតិក្រិក (EDT)បាន ផ្សាយបន្តផ្ទាល់កម្មវិធីព្រឹត្តិការណ៌ពេលព្រឹកផ្ទាល់ជាលើកដំបូង។
ស្ថានីយ៌ទូរទស្សន៌ជាតិក្រិកផ្សាយបន្តផ្ទាល់ជាផ្លូវការ - ảnh 1
នាយករដ្ឋមន្រ្តីក្រិកលោក Antonis Samaras ថ្លែងមតិលើ
ទូរទស្សន៌នៅរដ្ឋធានីAthens (រូបថតៈ AFP/TTXVN)

(VOVworld)-នាថ្ងៃទី២១សីហា ស្ថានីយ៌ទូរទស្សន៌ជាតិក្រិក (EDT)បានផ្សាយបន្ត
ផ្ទាល់កម្មវិធីព្រឹត្តិការណ៌ពេលព្រឹកផ្ទាល់ជាលើកដំបូង។ ស្ថានីយ៌នេះបានជំនួសឲ្យ

ស្ថានីយ៌វិទ្យុ-ទូរទស្សន៌ជាតិក្រិក (ERT)ដែលត្រូវបិទទ្វា២ខែមុន សំដៅដោះស្រាយ
វិបត្តិប្រាក់បំណុលសាធារណៈយ៉ាងធ្ងន់ធ្ងរ។ កម្មវិធីព្រឹត្តិការណ៌ពេលព្រឹកនេះត្រូវ
បានផ្សាយរយៈពេល២ម៉ោង ដោយមានព័ត៌មានក្នុងប្រទេសអន្តរជាតិនិងព័ត៌មាន
ព្យាកណ៌អាកាសធាតុ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រិកលោក Simos Kedikoglu
ឲ្យដឹងថា ស្ថានីយ៌វិទ្យុជាតិក្រិកនេះ​នឹងចាប់ផ្តើមផ្សាយ កម្មវិធីគ្រប់គ្រាន់ក្នុងរយៈ២
ខែខាងមុខ។ ស្ថានីយ៌នេះ នឹងដំណើរសកម្មភាព​រហូតដល់ពេលដែលស្ថានីយ៌
ទូរទស្សន៌ជាតិថ្មីដោយមានឈ្មោះថា “ស្ថានីយ៌វិទ្យុសម្លេងទូរទស្សន៌និងអ៊ីនធីណែត
ក្រិកថ្មី” បានផ្សាយជាផ្លូវការ៕

ប្រតិកម្មទៅវិញ