ទិដ្ឋភាពនៃពិធីបុណ្យ |
អញ្ជើញចូលរួមក្នុងពិធីនេះមាន: វត្តមាន លោក Tran Quoc Vuong សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន; លោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា; លោកស្រី Dang Thi Ngoc Thinh សមាជិកមជ្ឈិមបក្ស អនុប្រធានរដ្ឋវៀតណាម។
ពីសំណាក់ភាគីឡាវ មានវត្តមានឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane និងបុគ្គលិកនៃស្ថានទូតរួមទាំងនិស្សិតឡាវជាច្រើនកំពុងធ្វើការនិងសិក្សានៅប្រទេសវៀតណាមផងដែរ។
នៅក្នុងពិធីនេះ លោក Thongsavanh Phomvihane បានលើកឡើងថា នាពេលកន្លងទៅ ប្រជាជនឡាវ ទទួលបានសមិទ្ធិដ៏ធំធេងនិងសំខាន់ៗជាច្រើន។ រួមចំណែកចូលក្នុងសមិទ្ធផលទាំងនេះ គឺមិនអាចខ្វះនូវកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងការជួយឧបត្ថម្ភពោរពេញទៅដោយប្រសិទ្ធភាពនិងទាន់ពេលវេលា របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជាបងប្អូននោះឡើយ។ នេះគឺជាការបង្ហាញពីចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងឡាវនិងវៀតណាមដោយលោកប្រធានហូជីមិញនិងលោកប្រធាន Kaysone Phomvihane បានបង្កើតមូលដ្ឋានគ្រឹះ និងត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់នៃបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរបានកសាងឡើង។
នៅឯពិធីនេះ តាងនាមបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម អនុប្រធានរដ្ឋសភាវៀតណាមលោក Tong Thi Phong បានផ្ញើរសេចក្តីពរជ័យ សិរីសួស្តី ជ័យមង្គលដ៏បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋនិង ប្រជាជននៃកុលសម្ព័ន្ធឡាវ ព្រមទាំងបានអះអាងថា៖
“បក្សកុម្មុយនីស្តវៀតណាម រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាល នឹងរួមជាមួយបក្ស រដ្ឋនិងប្រជាជនបណ្តាជនជាតិឡាវ ដើម្បីរក្សានិងលើកកំពស់ប្រពៃណីនៃសាមគ្គីភាពពិសេស។ ជាពិសេស ពូនជ្រុំថែមទៀត កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងបក្ស រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឲ្យឡើងកម្ពស់ថ្មី មានប្រសិទ្ធភាពជាក់ស្តែង ឆ្លើយតបនឹងបំណងប្រាថ្នានិងជំនឿរបស់ប្រជាជននៃប្រទេសទាំង ២ រួមចំណែកដើម្បីសន្តិភាព - ស្ថិរភាព - កិច្ចសហប្រតិបត្តិការនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក”៕